នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍​ថ្លែងថា នឹង​បន្ត​ប្រែក្លាយ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់ខ្លួន ឱ្យ​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​វិស័យ​អចលនទ្រព្យ​លំដាប់​ខ្ពស់​នៅ​កម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០
​លោក Long Fei នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​ថ្លែងថា នឹង​បន្ត​ប្រែក្លាយ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់ខ្លួន ឱ្យ​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​វិស័យ អចលនទ្រព្យ​លំដាប់​ខ្ពស់​នៅ​កម្ពុជា តាម​ផែនការ​រយៈពេល​១០​ឆ្នាំ​របស់​ក្រុមហ៊ុន ដែល​បាន ដាក់ចេញ​កាលពីពេល​ថ្មីៗ​កន្លងមក​។​

​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​ចាក់ឫស​នៅក្នុង​ប្រទេស​កម្ពុជា ស្របតាម​គោលនយោបាយ​នៃ​កិច្ចសហប្រតិបត្តិការ អន្តរជាតិ “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​” ហើយ​បាន​ប្រែ​ក្លាយខ្លួនជា​ក្រុមហ៊ុន នាំមុខគេ​ក្នុងស្រុក ក្នុង​វិស័យ​អចលនទ្រព្យ​លំដាប់​ខ្ពស់ និង​ជា​អ្នកត្រួសត្រាយ​ផ្លូវ​នៃ​សំណង់ និមិត្តសញ្ញា​។ ផែនការ​រយៈពេល ១០ ឆ្នាំ​របស់​ក្រុមហ៊ុន បាន​ឈាន​ចូលដល់​ផែនការ រយៈពេល ៥​ឆ្នាំ​លើក​ទី​២​ហើយ លោក Long Fei ក៏​ចាប់ផ្តើម​ដើរ​លើ​វិថី​មួយ​នេះ​ជាមួយ នឹង​សមត្ថភាព និង​ការទទួលខុសត្រូវ​ខ្ពស់ជាង​មុន​។​

​ទទឹម​នឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង សមិទ្ធផល​ដែល​នឹង​ទទួលបាន​ក៏​កាន់តែ ប្រសើរ​ផងដែរ​។ នៅ​ឆ្នាំ ២០២០ ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ត្រូវ បាន​គេ​រំពឹងថា មាន​សក្ដា នុព​ល​នៅពេល​អនាគត​យ៉ាងខ្លាំង ហើយ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប ដែលជា​ក្រុម ហ៊ុន​នាំមុខគេ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក៏ត្រូវ​បាន​គេ​រំពឹងថា នឹង​ទទួលបាន ភាពជោគជ័យ​នាពេល​អនាគត​ផងដែរ​។​

​ក្នុងនាម​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប លោក Long Fei បានបង្ហាញ​ពី​ភាព​រីកចម្រើន​ឥតឈប់ឈរ​របស់គាត់ ក៏ដូចជា​ភាពក្លាហាន និង​សមត្ថភាព ក្នុងការ​ឈរជើង​ក្នុង​ឆាក​អន្តរជាតិ តាមរយៈ​កំណែទម្រង់​ក្រុមហ៊ុន​។ លោក នឹង​ព្យាយាម​ធ្វើ ការគ្រប់គ្រង​ប្រកបដោយ​វិជ្ជាជីវៈ និង​ធ្វើកំណែទម្រង់ តាមរយៈ ការច្នៃប្រឌិត​។ ក្នុងការ អភិវឌ្ឍ​ផលិតផល លោក​ធ្វើ​ការកសាង​គម្រោង​ផ្ទះល្វែង ដែល​អាចឆ្លើយតប​នឹង​តម្រូវការ ក្នុងស្រុក​របស់​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែ​ប្រសើរ ព្រមទាំង ចាប់ផ្តើម​នូវ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផលិតផល​ជាច្រើន​ទៀត​។ នៅក្នុង​ការអភិវឌ្ឍន៍ គម្រោង​នាយកដ្ឋាន​គ្រប់គ្រង​ការ វិនិយោគ​ត្រូវបាន​បង្កើត​បន្ថែម ដើម្បី​ផ្តល់​ភស្តុតាង​សម្រាប់ ការទិញ​ដី​។ នៅក្នុង​ការគ្រប់គ្រង ផ្ទៃក្នុង នាយកដ្ឋាន​ត្រួតពិនិត្យ​និង​សវនកម្ម ដែលមាន​រចនា សម្ព័ន្ធ​ស្ថិតនៅលើ​នាយក​ប្រតិបត្តិ ត្រូវបាន​បង្កើតឡើង ដើម្បី​បង្កើន​ភាពស្មោះត្រង់​របស់​ក្រុម ការងារ​របស់ខ្លួន​។ បើ​និយាយ​ពី​រចនាសម្ព័ន្ធ​ផលិតផល ក្រុមហ៊ុន​នឹង​ព្យាយាម​ធ្វើការ ផ្លាស់ប្តូរ​ទៅជា​ទម្រង់ ៥-៣-២ ក្នុង​រយៈពេល ៣​ឆ្នាំ ដែល ៥០​ភាគរយ ផ្តោតទៅលើ​អតិថិជន ចិន​ដែលមាន​គំនិត​ទិញ ផ្ទះ​នៅក្រៅ​ប្រទេស ៣០​ភាគរយ ផ្តោតលើ​ផលិតផល​ក្នុងស្រុក និង​២០​ភាគរយ ទៀត​ផ្តោតលើ​ទីផ្សារ​ក្រៅប្រទេស​លំដាប់​ខ្ពស់​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប បាន​បោះជំហាន ទៅមុខ​ប្រកបដោយ​ភាពក្លាហាន និង​ទទួលបាន​ភាព​រីកចម្រើន​យ៉ាងខ្លាំង​ក្លា ព្រមទាំង​បាន ដាក់ពង្រាយ​យុទ្ធសាស្ដ្រ​យ៉ាង​ទូលំទូលាយ និង​បន្ត​ការអភិវឌ្ឍ​កាន់តែ​ស៊ីជម្រៅ ដែល​ធ្វើឱ្យ ក្រុមហ៊ុន​មានការ​រីកចម្រើន​ម្ដង​មួយ​ជំហានៗ ប្រៀបដូចជា​សត្វ​ក្តាន់​យក្ស​មួយ​ក្បាល កំពុង​រត់​ឆ្ពោះទៅកាន់​លំហ​អាកាស​ដ៏​សែនឆ្ងាយ​ប្រកបដោយ​ថាមពល​៕ ដោយ ម៉ៅ ចរិយា​