អង្គការ JICA សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ឧបករណ៍​ស្ទាក់​យក​សំរាម​ដោយ​ស្វ័យប្រវត្តិ​

AKP ភ្នំពេញ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០
​​ក្រោម​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​នៃ​គម្រោង​ការពារ​ទឹកជំនន់ និង​ប្រព័ន្ធ ប្រឡាយ​លូ​ជំហាន​ទី​៤ អង្គការ JICA បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ម៉ាស៊ីន​ស្ទាក់​យក​សំរាម ដោយ​ស្វ័យប្រវត្តិ​ពី​ប្រឡាយ លួ និង​ពី​ស្ថានីយ នា​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០​។​

​​តាម​ប្រភពពី JICA ODA Prss បានឱ្យដឹងថា ម៉ាស៊ីន​ស្ទាក់​យក​សំរាម​ដោយ​ស្វ័យ ប្រវត្តិ​ទាំង​បួន​ទីតាំង​នេះ​មានតម្លៃ​សរុប​ជាង ១១៥​លាន​ដុល្លារ​អាម៉េរិក​។ ក្នុង​គម្រោង ដំឡើង​៤​ទីតាំង ដោយបាន​ដាក់​ដំណើរការបាន​ចំនួន​២​ទីតាំង (​ផ្សារកណ្តាល និង​ព្រះ​គម្លង់​) ឯ​២​ទីតាំង​ទៀត មិនទាន់​ដាក់ឱ្យ​ដំណើរ​ទេ គឺ​នៅ​ចតុមុខ និង​ផ្សារ​ចាស់​។ អេក្រង់​មេកា និ​ច​ថ្មី​នេះ សម្រាម​ត្រូវបាន​យកចេញ​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ ហើយ​ផ្ទេរចេញ​ក្រៅ​ដោយ ឧបករណ៍​មេកានិច​ផង ដែរ​។

​លើសពីនេះ អេក្រង់​មេកានិច​ថ្មី​នឹងចូលរួម​ចំណែក​ក្នុង​ការរក្សា​ប្រព័ន្ធ​លូ​នៅក្នុង​ទីក្រុង ឱ្យមាន​ភាពល្អប្រសើរ ផ្តល់​សុវត្ថិភាព​ក្នុង​ការងារ​ប្រតិបត្តិ ព្រមទាំង​ការពារ​បរិស្ថាន​ទឹក លុបបំបាត់​សំរាម​ចេញពី​ប្រព័ន្ធ​លូ​។
​សូមបញ្ជាក់ថា គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤ ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរ នូវ​ឧបករណ៍​ស្ទាក់​សំរាម​ដោយ​ស្វ័យប្រវត្តិ​នេះ បាន​ប្រព្រឹត្តទៅ​ដោយមាន​ការអញ្ជើញ ចូលរួម​ពី​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លេខា​ទីមួយ​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ទីភ្នាក់ងារ​JICA ក្រុមហ៊ុន​ប្រឹក្សា CTI និង​ក្រុមហ៊ុន​ម៉ៅការ​សំណង់​TOA របស់​គម្រោង​ផងដែរ​៕ ដោយ ប៉ាល់ សុង​