ជំនួយសម្ភារពេទ្យសម្រាប់ការពារ ទប់ស្កាត់ និងបង្កាវីរុសកូវីដ-១៩ របស់ក្រសួងការពារជាតិចិន ផ្តល់ជូនក្រសួងការពារជាតិកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ —

នាយឧត្តមសេនីយ៍ ណឹម សុវត្តិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ និងអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ អញ្ជើញជាអធិបតីពិធីប្រគល់ និងទទួលជំនួយសម្ភារពេទ្យសម្រាប់ការពារ ទប់ស្កាត់ និងបង្ការវីរុសកូវីដ១៩ ចំនួន១២មុខ ពីក្រសួងការពារជាតិចិន ផ្តល់ជូនក្រសួងការពារជាតិកម្ពុជា ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក លី ជីងហ្វីង អនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងសហការី នាយទាហានមកពីស្ថាប័នពាក់ព័ន្ធ និងជំនាញសុខាភិបាលក្រសួងការពារជាតិ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

រូបថត៖ ឯល វឌ្ឍនៈ និងសួស សំរិត