មនុស្ស ១៦នាក់ស្លាប់ នឹងប្រមាណ ៣០នាក់រងរបួសនៅក្នុងការបាញ់ប្រហារ​ កាលពីពេលថ្មីៗនេះនៅទីក្រុងឈីកាហ្គោ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ — សាខាក្នុងតំបន់នៃស្ថានីយទូរទស្សន៍ NBC បានរាយការណ៍ដោយដកស្រង់សម្តីរបស់មន្ត្រី​នគរបាលថា មនុស្សចំនួន ១៦នាក់ត្រូវបានសម្លាប់ នឹងយ៉ាងហោចណាស់ ៣០នាក់ផ្សេងទៀតបានរងរបួស​នៅក្នុងហេតុការណ៍បាញ់​ប្រហារនៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ។

ករណីស្លាប់ដំបូងក្នុងការបាញ់ប្រហារត្រូវបានចុះបញ្ជីកាលពីថ្ងៃសុក្រ វេលាម៉ោងប្រមាណ ១២:៤១នាទី (ម៉ោងក្នុងស្រុក) ខណៈ​ដែលឧប្បត្តិហេតុចុងក្រោយត្រូវបានចុះបញ្ជីនៅវេលាម៉ោង ១:៤១នាទីរសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ។

យោងតាមចម្លើយបានឱ្យដឹងថា ឧប្បត្តិហេតុមួយ ក្នុងចំណោមឧប្បត្តិហេតុពាក់ព័ន្ធទាំងនោះ គឺការបាញ់ប្រហារមួយដែលបាន​សម្លាប់បុរសពីរនាក់ដែលស្ថិតនៅក្នុងរថយន្ត។ ពួកគេត្រូវបានគេបាញ់ចំក្បាល និងប្រកាសថា ស្លាប់នៅនឹងកន្លែង។

ឧប្បត្តិហេតុបាញ់ប្រហារកើតឡើងនៅពេលដែលទីក្រុងនេះ ត្រូវបានដាក់នៅក្រោមបម្រាមគោចរ ដែលត្រូវបានដាក់ចេញដោយ​សារ​លទ្ធផលនៃបាតុកម្មឆ្លើយតបទៅនឹងមរណភាពរបស់លោក George Floyd ។

បាតុករដែលបានស្លាប់ គឺជាបុរសជនជាតិស្បែកខ្មៅម្នាក់អាយុ ៤៦ឆ្នាំ មានឈ្មោះ  George Floyd ដែលបាតុករស្លាប់ដំបូងគេ​នៅក្នុងទីក្រុង ​Minneapolis ដែលឥឡូវនេះបានធ្វើឱ្យមានការចូលកម្ទេច លួចនៅតាមហាង និងការដុតស្ថានីយប្រេងឥន្ធនៈនៅទូទាំង​ប្រទេស។

បុរសនេះបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីត្រូវបានមន្ត្រីនគរបាលសង្កត់ខ្ទប់ទៅនឹងដី នឹងធ្វើឱ្យថប់ដង្ហើម៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)