រុស្ស៊ីមិនទាន់ធ្វើការសម្រេចចិត្តណាមួយស្តីពីការបើកច្រកព្រំដែន សម្រាប់ជនបរទេសនៅឡើយទេ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov មិនបានដឹងថា តើប្រទេសរុស្ស៊ីនឹងសម្រេច​ចិត្តបើកច្រកទ្វារព្រំដែនរបស់ខ្លួនសម្រាប់ជនបរទេសនៅថ្ងៃទី២៤ ខែមិថុនា ដែរឬក៏យ៉ាងណានោះទេ ក៏ប៉ុន្តែរបបព្រំដែនដែលបានបិទ មិន​ត្រូវបានអនុវត្តចំពោះភ្ញៀវផ្លូវការ នៃក្បួនដង្ហែរទិវាជ័យជម្នះដែលនឹងធ្វើឡើងនៅថ្ងៃនោះទេ។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា «រហូតមកដល់ពេលនេះ យើងមិនបានធ្វើ សេចក្តីសម្រេចណាមួយទាក់​ទងនឹងការបើកច្រកព្រំដែនសម្រាប់ជនបរទេសទាំងអស់នោះទេ ដូច្នេះខ្ញុំមិនអាចនិយាយថា តើនឹងមានការសម្រេចចិត្តបែបណានៅពេល​ដែលក្បួនដង្ហែរត្រូវបានធ្វើឡើងនោះឡើយ។ ក្នុងករណីណាក៏ដោយ របបព្រំដែនដែលបិទទ្វារមិនត្រូវបានអនុវត្តចំពោះដំណើរទស្សនកិច្ច​ផ្លូវការរបស់ គណៈប្រតិភូ ជាពិសេសនៅថ្នាក់ខ្ពស់នោះទេ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)