លោក មូន យល់ព្រមចំពោះការអញ្ជើញរបស់លោក ត្រាំ សម្រាប់ចូលរួមកិច្ចប្រជុំកំពូល G7

AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ — យោងតាម Cheong Wa Dae បានឱ្យដឹងថា កាលពីថ្ងៃចន្ទ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានទទួលយកការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ទៅចូលរួមកិច្ចប្រជុំកំពូល G7 ដែលគ្រោងនឹងធ្វើនៅចុងឆ្នាំនេះ ដោយបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងសេអ៊ូល ណក្នុងការដើរតួនាទីជាសកលក្នុងការដាក់​ឱ្យនៅដាច់ដោយឡែក ​និងវិស័យសេដ្ឋកិច្ច។

នៅក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេល ១៥នាទីរបស់ពួកគេ លោក ត្រាំ បាននិយាយថា ប្រព័ន្ធហួសសម័យរបស់ G7 មិន​តំណាងឱ្យស្ថានភាពសន្តិសុខអន្តរជាតិនាពេលបច្ចុប្បន្ននេះទេ។ អ្នកនាំពាក្យ Cheong Wa Dae លោក Kang Min-seok បាននិយាយ​ថា សហរដ្ឋអាមេរិកដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 ឆ្នាំនេះ កំពុងស្វែងរកការពង្រីកវេទិកានេះទៅ G11 ឬ G12 ។

នៅមុននេះ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកចង់អញ្ជើញប្រទេសកូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា និង រុស្ស៊ី ឱ្យចូលរួមក្នុងសម័យប្រជុំ ដែលសហរដ្ឋអាមេរិកគ្រោងនឹងធ្វើម្ចាស់ផ្ទះជុំវិញមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញាខាងមុខនេះ។

លោក ត្រាំ បានសួរអំពីទស្សនៈរបស់លោក មូន នៅលើផែនការនេះ។ លោក មូន បានសាទរចំពោះវា ហើយបានថ្លែង​អំណរគុណចំពោះការអញ្ជើញនេះ។

លោកត្រូវបានគេដកស្រង់សម្តីដោយបាននិយាយប្រាប់លោក ត្រាំ ថា «ខ្ញុំមានឆន្ទៈក្នុងការទទួលយកវា ហើយប្រទេសកូរ៉េខាង​ត្បូងនឹងដើរតួនាទីដែលអាចធ្វើទៅបានសម្រាប់ការដាក់ឱ្យនៅដាច់ដោយឡែក និងវិស័យសេដ្ឋកិច្ច»។

លោកបាននិយាយបន្ថែមថា ប្រសិនបើ G7 កើតឡើងនៅក្នុងទ្រង់ទ្រាយពង្រីក និងប្រជុំទល់មុខគ្នានៅក្នុងឆ្នាំនេះ ដូចដែលលោក Trump បានលើកឡើងនោះ វានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការត្រៀមរៀបចំសម្រាប់យុគសម័យក្រោយការឆ្លងមេរោគនេះ។ លោក មូន បាននិយាយថា វាក៏ជាការកត់សម្គាល់ផងដែរថា ពិភពលោកកំពុងវិលត្រឡប់ទៅរកជីវិត និងសេដ្ឋកិច្ចធម្មតាវិញ។

បន្ទាប់មក លោកបានឯកភាពថា ប្រព័ន្ធ G7 បច្ចុប្បន្ននៅមានកម្រិតក្នុងការឆ្លើយតបទៅនឹងបញ្ហាអន្តរជាតិ និងការស្វែងរក​ដំណោះស្រាយ៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)