សម្តេចតេជោ អះអាងថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសណាមួយ នៅកំពង់ផែសមុទ្រ នោះទេ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០២ ០៦ ២០២០ ៖

សម្តេចតេជោ អះអាងថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសណាមួយ នៅកំពង់ផែសមុទ្រ នោះទេ ហើយក៏មិនអនុញ្ញាតឲ្យប្រទេសណាមួយមកបោះទីតាំងមូលដ្ឋានទ័ពនៅកម្ពុជា ដើម្បីប្រឆាំងជាមួយប្រទេសដទៃនោះដែរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសណាមួយ នៅកំពង់ផែសមុទ្រ នោះទេ ហើយក៏មិនអនុញ្ញាតឲ្យប្រទេសណាមួយមកបោះទីតាំងមូលដ្ឋានទ័ពនៅកម្ពុជា ដើម្បីប្រឆាំងជាមួយប្រទេសដទៃនោះដែរ ព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញារបស់កម្ពុជា។សម្តេចតេជោ បញ្ជាក់បែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២០ ខណៈដែលមានឯកអគ្គរដ្ឋទូតខ្លះនៅតែបន្តនិយាយថា មូលដ្ឋានសមុទ្ររាម ត្រូវបានផ្តល់ផ្តាច់មុខឲ្យទ័ពចិន។សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាគ្មានគោលការណ៍ណាមួយ ដើម្បីផ្ដល់ឲ្យបរទេសណាប្រើប្រាស់ នូវមូលដ្ឋានក្នុងប្រទេសកម្ពុជាឡើយ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញារបស់កម្ពុជា ។ ប៉ុន្តែ ផ្ទុយទៅវិញបើមានប្រទេសណាមួយចង់ចូលមកសំចតនិងធ្វើសមយុទ្ធនៅកម្ពុជា គឺអាចដាក់ពាក្យស្នើរសុំបាន សម្តេចស្វាគមន៍គ្រប់ពេល។
«សូមបញ្ជាក់សារជាថ្មី អំពីកំពង់ផែនៅតាមមាត់សមុទ្រកម្ពុជាទាំងអស់ គ្មានមូលដ្ឋានកងទ័ពបរទេសណា មិនថាជាតិសារណាទេគឺគ្មាន ។ ឯចំណុចជាក់លាក់ដែលលើកគឡើងនៅកំពង់ផែរាមតាមរយៈការបញ្ជូនសារតាមរយៈឧបនាយករដ្ឋមន្រ្តីម្នាក់និងទេសរដ្ឋមន្រ្តីម្នាក់ គឺខ្ញុំបញ្ជាក់ថ្ងៃនេះត្រឡប់ទៅវិញ រហូតដល់ហ៊ានប្រើថា សម្តេចលោកហ៊ុនសែនលោកអត់ដឹងទេ លោកទៀបាញ់ទេជាអ្នកធ្វើ អញ្ចឹងវាបង្កើតទៅជាបញ្ហាផ្ទៃក្នុង របស់រាជរដ្ឋាភិបាល វាមិនដែលមានកម្រិតដល់តែធ្វើថ្នាក់ប៉ុណ្ណឹង រដ្ឋមន្ត្រីការពារជាតិមិនឲ្យរដ្ឋមន្ត្រីដឹង វាមិនអាចទេៗ អញ្ចឹងការភ័ន្តច្រឡំណាមួយត្រូវបានកែសម្រួលទៅ យល់ល្អកុំបន្តរឿងហ្នឹងតទៅទៀត ។ កម្ពុជាស្វាគមន៍ហើយតាអ្នកឯងលើកសំណើរមកថា សុំចូលកាប៉ាល់ បើកម្ពុជាជំទាស់ចាំអ្នកឯងស្រែកទៅ បើកម្ពុជាអត់ជំទាស់ទេកុំស្រែក ថានិងឲ្យចិនប្រើផ្តាច់មុខប៉ុន្មានសិបឆ្នាំនោះ មិនឲ្យប្រទេសដ៏ទៃចូល ។ ឥលូវបើលើកសំនូមពរស្អែក ទៀបាញ់ឆ្លើយអូខេស្អែកទៅ ព្រោះខ្ញុំបានបើកចំហរហើយ បើគេលើកសំនូមពរធ្វើសមយុទ្ធស្អែកឆ្លើយថា យេស តែម្តងទៅ »៕