សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ស្វាគមន៍​បណ្តា​ប្រទេស​ទាំងអស់ ដែល​ចង់​ធ្វើ​សមយុទ្ធ​ជាមួយ​កម្ពុជា​

AKP ព្រះសីហនុ ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ស្វាគមន៍​រាល់​បណ្តា​ប្រទេស​នានា​ដែលមាន​បំណង​ចង់​ធ្វើ​សមយុទ្ធ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​ប្រកាន់​ថា​ប្រទេស​ណា​នោះ​ទេ។
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ដ្រីរាជការ និង​ក្រុមការងារ​ស្ថាបនា​ខេត្ដ​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា “​យើង​មិន​ប្រកាន់​ប្រទេស​ណា​ទេ​អាម៉េរិក​ចង់​ធ្វើ​ក៏​អញ្ជើញ កាណាដា​ចង់​ធ្វើ​ក៏​អញ្ជើញ បារាំង អង់គ្លេស អូ​ស្រា​លី​។​ល​។ សម្តេច​តេ​ជោ​ប្រកាស​ឲ្យ​ចាប់ខ្លួន​អ្នកប្រមូល​ផ្តុំ​ធ្វើ​វិ​ង្ឃាំ​ង​សនា ឬ​ធ្វើ​ភេ​វក​ម្ម​នៅក្នុង​ប្រទេស​ដើម្បី​បំផ្លាញ​ប្រទេសជាតិ​។​

​រាជធានី​ភ្នំពេញ​%​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានប្រកាស​ចាប់ខ្លួន​ចំពោះ​អ្នកប្រមូល​ផ្តុំគ្នា​ដើម្បី​ពិភាក្សា​តាម​ការបញ្ជា​របស់លោក​សមរង្ស៊ី​ពី​ក្រៅប្រទេស​ដើម្បី​ញុះ​ញ៉​ង់​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​បង់​ថវិកា​រធនាគារ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​នៅ​រសៀល​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​ថា​«​ចង់​ធ្វើ​វិ​ង្ឃាំ​ង​សនា​ហ្អែ​ង​ចង្អុល​កា​មក​ខាងក្នុង​អា​ញ្ញ​ចាប់ខ្លួន​។​អា​ញ្ញ​ប្រកាស​ចាប់​ពេល​បាន​ព័ត៌មាន​ជាក់លាក់​ហើយ​យ​កវាម​កដា​ក់នៅ​ដេក​ស្ងៀម​ដេក​មួយកន្លែង​ទៅ​!​ឲ្យ​វា​បញ្ជា​មកពី​បារាំង​កាណាដា​ឲ្យ​វា​បញ្ជារ​មក​។​តើ​បញ្ជា​អ្វី​បើ​វា​ដាច់​ក្បាល​វា​អស់​អា​លីង​ហើយ​»​។
​សម្តេច​តេ​ជោ​បាន​អះអាង​សកម្មភាព​របស់​អតីត​បក្សប្រឆាំង​នៅ​ខាងក្រៅ​មានបំណង​ចប់​បំផុស​ចលាចល​ដើម្បី​កុំ​ប្រជាពលរដ្ឋ​សងលុយ​ធនាគា​រួចហើយ​ធ្វើ​ឲ្យ​ធនាគារ​ដួលរលំ​ហើយ​ទាញយក​ផល​។​សកម្មភាព​នេះ​សម្តេច​តេ​ជោ​បានប្រកាស​ប្រតិកម្ម​ថា​មិន​ទុក​ឳ​កាស​ឲ្យ​នោះទេ​។​

​សម្តេច​គូសបញ្ជាក់ថា​«​អា​ញ្ញ​ប្រាប់​ឲ្យ​ច្បាស់​ថា​រាប់ទាំង​ធ្វើ​សកម្មភាព​នៅក្នុង​ស្រុក​ហ្អែ​ង​ធ្វើ​សកម្មភាព​ណាមួយ​នឹងត្រូវ​ចាប់ខ្លួន​ហើយ​។​ភេ​វក​ម្ម​វិ​ឃ្ឃាំ​ង​សនា​ដែល​មិន​សំដៅ​លើក​ការវាយប្រហារ​លើ​គ្រាប់បែក​នោះទេ​។​ប៉ុន្តែ​អ្នកឯង​ធ្វើ​វិ​ង្ឃាំ​ង​សនា​ដើម្បី​បំផ្លាញ​សេដ្ឋកិច្ចជាតិ​នោះ​គ្មានអ្វី​ត្រូវ​ទុក​អ្នក​នោះទេ​។​រឿង​សិទ្ធិមនុស្ស​ត្រូវ​ទុក​មួយ​ឡែក​សិន​ព្រោះ​អ្នកឯង​បំផ្លាញ​ជាតិ​»​។ សូមជម្រាបថា​កាល​ពេល​ថ្មី​កន្លងមកនេះ​លោក​សមរង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​បាន​ញុះ​ញ៉​ង់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​ធនាគារ​និង​ថា​រាជរដ្ឋាភិបាល​គ្មាន​ឆ​ន្ទះ​ពិត​ប្រាក​ក្នុង​ដោះស្រាយ​ជូន​ពលរដ្ឋ​ចំពោះ​បញ្ហា​ធន​ធា​គារ​នោះទេ​៕