សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងក្រុមងារបច្ចេកទេសស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០២០នេះ បានអញ្ជើញជួបសំណេះសំ ណាលជាមួយមន្ត្រីរាជការនិងក្រុមងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ បន្ទាប់ពីសម្តេចបានអញ្ជើញចុះត្រួតពិនិត្យការស្ថា បនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងនៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធ សាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជ កម្មដ៏ស៊ីវិល័យកាលពីព្រឹកនោះ។