ឯកឧត្តមបណ្ឌិត អ៊ិត សំហេង និងតំណាងអង្គការសហប្រជាជាតិ និងទីភ្នាក់ងារ SDC ចុះកិច្ចព្រមព្រៀង កម្មវិធីរួមគ្នា “មុខរបរ និងការងារសមរម្យរបស់យុវជននៅក្នុងប្រទេសកម្ពុជា ដំណាក់កាលទី២”

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា និងលោកស្រី Carin Salerno នាយិកាទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) អញ្ជើញចុះកិច្ចព្រមព្រៀង កម្មវិធីរួមគ្នា “មុខរបរ និងការងារសមរម្យរបស់យុវជននៅក្នុងប្រទេសកម្ពុជា ដំណាក់កាលទី២” នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ ឡាញ់ វិសាល