ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារនៅភូមិកោះហិបឃុំអូរស្វាយខេត្តស្ទឹងត្រែងស្នើសុំអាជ្ញាធរនិងសប្បុរសជនជួយស្បៀង

វិទ្យុជាតិកម្ពុជា៖

M.c ប្រជាពលរដ្ឋក្រីក្រមួយគ្រួសាររស់នៅនៅភូមិកោះហិបឃុំអូរស្វាយខេត្តស្ទឹងត្រែងស្នើ  សុំអាជ្ញាធរ និងសប្បុរសជនជួយស្បៀងដើម្បីដោះស្រាយជីវភាពអាចរស់បន្តទៀត។

លោកភួងភេ ជាពលរដ្ឋរស់នៅភូមិកោះហិបឃុំអូរស្វាយស្រុកបូរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង បាន​លើកដៃសំពោះដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាផ្តល់ក្តីអាណិតជួយផ្តល់ជំនួយតាមលទ្ធភាពយកតែបុណ្យផងចុះព្រោះគ្រួសារលោកកំពុងជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព។

លោកបន្តថា ប្រពន្ធរបស់លោកកំពុងមានមានជម្ងឺដេកនៅលើកន្ទេលកំពុងប្រឈមខ្វះខាតអង្ករ និងថវិកាដើម្បីដោះស្រាយជីវភាពនិងទិញថ្នាំសម្រាប់ព្យាបាលនិងត្រូវចិញ្ចឹមកូនតូចៗចំនួន៦នាក់ក្នុងបន្ទុកថែមទៀត។

លោកស៊ីមី មេភូមិកោះហិបបានទទួលស្កាល់ថា៖តាមការពិនិត្យ គ្រួសារមួយនេះពិតជាក្រីក្រ ដោយកន្លងមកនេះមានព្រះសង្ឃ ជួយឧបត្ថម្ភជាបច្ច័យខ្លះៗដើម្បីភាពដោះទាល់។

.លោកមេភូមិបន្តថា៖ កន្លងមកអាជ្ញាធរបានជួយគ្រប់ជំហានមកហើយ ដូចជា ធ្វើប័ណ្ណក្រីក្រូ និងទទួលបានជំនួយមនុស្សធ៌មពីកាកបាទក្រហមជាដើម។ បុរស់ជាប្តីជាប់រវល់មើលថែរប្រពន្ធដែលមានជម្ងឺមិនបានទៅធ្វើ ស្រែ ចំការហើយមានកូនក្នុងបន្តុកតូចៗគ្មានការងារធ្វើ ទើបជួបនូវ គ្រោះទុរ្ភឹក្សក្នុងគ្រួសារបែបនេះ។

       លោកសេកម៉ៅមេឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យបានបញ្ជាក់ថា៖នៅលើកោះហិបនេះមានប្រជាពលេដ្ឋរស់នជាង១០០គ្រួសារជាកោះមួយស្ថិតនៅដាច់ស្រយាលពីគេឯង ដូចនេះការទំនាក់ទំនងគ្នានៅមានកម្រិត ទើបបងប្អូនប្រជាពលរដ្ឋខ្លះជួបបញ្ហាប្រឈមទទួលការដោះស្រាយមិនបានទាន់ពេលវេលា។

      លោកបន្តថា បច្ចុប្បន្នក្រុមការងារកំពុងចុះស្រង់ស្ថិតិប្រជាពលរដ្ឋក្រីក្រសម្រាប់កំណត់មុខសញ្ញាក្នុងការសង្គ្រោះផ្នែកមនុស្សធ៌មនៅមូលដ្ឋាន ដើម្បីរកដំណោះស្រាយជួយពួកគាត់ភាពជាក់ស្តែង។

           សូមបញ្ជាក់ថាះប្រជាពលរដ្ឋជាង១០០គ្រួសាររស់នៅលើកោះហិបនេះភាគច្រើនមានជីវភាពខ្សត់ខ្សោយ ព្រោះពួកគាត់ភាគច្រើនមានមុខរបរពឹងផ្អែលទៅលើការធ្វើនេសាទ និងធ្វើស្រែចំការតិចតួចតែប៉ុណ្ណោះ​៕  លោក   គឹមហឿនស្ទឹងត្រែង