អ៊ីរ៉ង់បញ្ជូននាវាដឹកប្រេងទៅកាន់វ៉េណេហ្ស៊ុយអេឡាអាចត្រូវបានគេមើលឃើញថា ជាការបង្ហាញការតវ៉ាប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ — សម្ពាធនៃការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅតែបន្តចំពេលដែលមានភាពតានតឹងដែលកំពុងបន្តកើតមានរវាងប្រទេសទាំងពីរ ចាប់តាំងពីសហរដ្ឋអាមេរិកដកខ្លួនជាឯកតោភាគីចេញពី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែឧសភា ឆ្នាំ ២០១៨ មក។

កាលពីដើមសប្តាហ៍នេះ សេតវិមានបានប្រកាសការសម្រេចលើកលែងការដាក់ទណ្ឌកម្មដែលគ្រប ដណ្តប់ទៅលើផែនការសកម្មភាពរួមដែលមានទាំងអស់ (JCPOA) ដែលទាក់ទងនឹងនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ រួមមានការបំលែងរ៉េអាក់ទ័រនុយក្លេអ៊ែរ Arak និងការនាំចេញរបស់​សាធារណរដ្ឋអ៊ីស្លាមមួយនេះទៅលើចំណាយប្រេងទៅលើម៉ាស៊ីនរ៉េអាក់ទ័រស្រាវជ្រាវផងដែរ។ នេះគឺជាការមើលឃើញនូវវិធានការរឹតត្បិត​ថ្មីៗរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងទៅនឹងទីក្រុងតេរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋ អាមេរិក លោក Mike Pompeo បាននិយាយថា «ការដាក់ទណ្ឌកម្មដែលត្រូវបានលើកលែងទៅលើសកម្មភាពទាំងនេះនឹងត្រូវបញ្ចប់បន្ទាប់ពីរយៈពេល ៦០ថ្ងៃ ដែលអនុញ្ញាតឱ្យបណ្តាក្រុមហ៊ុន និងអង្គភាពពាក់ព័ន្ធក្នុងសកម្មភាពទាំងនេះបញ្ឈប់ប្រតិបត្តិការរបស់ពួកគេ»។

លោកបានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានបន្ត «សកម្មភាពនុយក្លេអ៊ែរនុយរបស់ខ្លួន ដោយពង្រីកសកម្មភាពដ៏រសើបឱ្យមាន​ការរីកសាយ»។ លោកបាននិយាយបន្ថែមថា «សកម្មភាពកើនឡើងទាំងនេះមិនអាចទទួលយកបានទេ» ហើយថា លោក «មិនអាចបង្ហាញការបដិសេធចំពោះសកម្មភាពដែលទាក់ទងនឹង JCPOA ទាំងនេះជាលទ្ធផលនោះទេ»។

ទោះជាយ៉ាងណា ទីក្រុងតេរ៉ង់បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ខ្លួនគ្មានចេតនាដេញតាមអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យ​លោកណាមួយឡើយ ដោយអះអាងថា ការស្វែងរកអាវុធបែបនេះ គឺផ្ទុយទៅនឹងជំនឿសាសនាអ៊ីស្លាមរបស់ប្រទេសនេះ។ សម្រាប់​ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងអង្គុយជាមួយទីក្រុងវ៉ាស៊ីនតោន ប្រសិនបើសហរដ្ឋអាមេរិក​វិលត្រឡប់មកកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ និងដកចេញនូវទណ្ឌកម្មប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)