សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មី ប្រចំាបណ្តា​ប្រទេសនានា ចូលជួបសម្តែងការគួរសម និង ទទួលអនុសាសន៍ណែនាំ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០–

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ទើប​តែង​តាំងថ្មី ប្រចំាបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុនចេញ​ទៅបំពេញ​បេសកកម្មការទូត​នៅក្រៅប្រទេស ដោយសម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទំាងនោះ ត្រូវតម្កល់​ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច និងត្រូវ​ពង្រឹង​ពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរ និងស្អិតរមួត​ថែមទៀត ដើម្បីទាញយកផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។

រូបថត៖ រដ្ឋសភា