ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាំយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តរាជបូព៌ ក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយករងខុទ្ទកាល័យក្រសួងព័ត៌មាន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប នាំយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តរាជបូព៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បីសម្រួលការធ្វើចង្ហាន់ប្រចាំថ្ងៃ ខណៈវិបត្តិជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងនៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

រូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប