ប្រជាពលរដ្ឋកម្ពុជា និងឥណ្ឌាធ្វើពិធីបួងសួងសុំសេចក្ដីសុខ នៅជើងភ្នំគូលេន ខេត្ដសៀមរាប

AKP សៀមរាប ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ —

ប្រជាពលរដ្ឋកម្ពុជា និងជនជាតិឥណ្ឌាមួយក្រុម បាននាំគ្នាធ្វើពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ពីម្ចាស់ទឹក ម្ចាស់ដីនៅក្បែរជើងភ្នំគូលេន ក្នុងឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ដែលពិធីក្រុងពលី និងបួងសួងនេះ ធ្វើឡើងតាមបែបព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដើម្បីនឹងសាងសង់នូវពុទ្ធមណ្ឌលដ៏ធំមួយក្នុងខេត្តនេះ នាពេលខាងមុខ ។
រូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប