សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពង់ចាម ចុះចែកអំណោយជូនគ្រួសារសិស្សក្រីក្រ ចំនួន៦គ្រួសារ សម្រាប់ថ្ងៃ ១មិថុនា ទិវាកុមារអន្តរជាតិ

(កំពង់ចាម)៖ ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពង់ចាម ដឹកនាំដោយ លោក ហាន លីណា អភិបាលរង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ចាន់ ផល្លី អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម សហការជាមួយ លោកនាយកសាលាបឋមសិក្សា កំពង់រលីង បានចុះចែកអំណោយគ្រួសារសិស្សក្រីក្រ ចំនួន៦គ្រួសារ សម្រាប់ថ្ងៃ១ មិថុនា ទិវាកុមារអន្តរជាតិ ស្ថិតនៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។