សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះសូទិន បានចូលរួមក្នុងកម្មវិធីចែកអំណោយកាកបាទក្រហមជូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារ

(ខេត្តកំពង់ចាម)៖ ព្រឹកថ្ងៃសុក្រ ៨កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះសូទិន បានចូលរួមក្នុងកម្មវិធីចែកអំណោយកាកបាទក្រហមជូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ព្រមទាំងបានចែកម៉ាសផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ផងដែរ។