អង្គការ​សុខភាព​ពិភពលោក នឹង​ចេញផ្សាយ​អត្ថបទ ស្ដីពី​ការការពារ និង​បង្ការ​យុវជន កុំឱ្យ​ប្រើប្រាស់​ថ្នាំជក់ និង​សារធាតុ​នីកូទីន ក្នុង​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​នៅ​ថ្ងៃ​៣១ ខែឧសភា ឆ្នាំ​២០២០​ខាងមុខ​

AKP ភ្នំពេញ ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០
​អង្គការ​សុខភាព​ពិភពលោក​នឹង​ចេញផ្សាយ​អត្ថបទ​មួយ ស្ដីពី​ការ ការពារ​យុវជន ពី​កលល្បិច របស់​ឧស្សាហកម្ម​ថ្នាំជក់ និង​បង្ការ​យុវជន​កុំឱ្យ​ប្រើប្រាស់​ថ្នាំជក់ និង​សារធាតុ​នី កូ​ទីន ក្នុង​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០​ខាងមុខ​។​

​ក្នុង​អត្ថបទ​របស់​អង្គការ​សុខភាព​ពិភពលោក​បានឱ្យដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា កល ល្បិច​ឧស្សាហកម្ម​ថ្នាំជក់​មានដូចជា ការប្រើប្រាស់​រសជាតិ ដើម្បី​ទាក់ទាញ​យុវជន ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ថា​ផលិតផល​ថ្នាំជក់​របស់ខ្លួន​ថា ជា​ផលិតផល “​កាត់បន្ថយ​គ្រោះ ថ្នាក់​” ឬ “​មាន​អនាម័យ​ជាង​” បារី​ធម្មតា ដោយ​គ្មាន​ការបញ្ជាក់​លក្ខណៈ វិទ្យាសាស្ត្រ និង​ការ ឧបត្ថម្ភ​កម្មវិធី​ប្រកួត​ម៉ាក​ផលិតផល ដែល​ផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់ និង​ផលិតផល​នីកូទីន “​លក់​បារី​រាយ​ក្នុង​មួយ​ដើមៗ ដែល​ធ្វើឱ្យ​បារី​មានតម្លៃ​ទាប និង​ងាយស្រួល​សម្រាប់ សិ​ស្សា នុ​សិស្ស​ទិញ​ផលិតផល​ថ្នាំជក់ និង​ផលិតផល​នីកូទីន​បាន​“ ស្វែងរក​ទីផ្សារ​ផលិតផល​ថ្នាំជក់ ដោយ​ប្រយោល​តាមរយៈ​ខ្សែភាពយន្ត កម្មវិធី​ទូរទស្សន៍ កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​អ៊ី​ន ធឺ​ណេ​ត​។​ល​។​

​តាមរយៈ​លទ្ធផល នៃ​ការសិក្សា​ស្រាវជ្រាវ ពី​ការវិនិយោគ លើ​ការត្រួតពិនិត្យ​ថ្នាំ ជក់​នៅ​កម្ពុជា​ឆ្នាំ​២០១៩ របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ អង្គការ​សុខភាព​ពិភព លោក និង​លេខាធិការដ្ឋាន​នៃ​អនុសញ្ញា​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ បានឱ្យដឹងថា ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ចំនួន ១៥ ០០០​នាក់ ស្លាប់​ជា​រៀងរាល់ឆ្នាំ ដែល ៣៣​ភាគរយ​នៃ​អ្នកស្លាប់​ទាំងអស់ កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ ដែលមាន​ប្រាក់ ចំណូល​ទាប​បំផុត​។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់​ថ្នាំជក់ បណ្តាលឱ្យ​ខាតបង់​ទឹកប្រាក់​ចំនួន 649​លាន​ដុល្លារ​អាម៉េរិក ដែល​ស្មើនឹង ៣​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​។​
​កលល្បិច​របស់​ឧស្សាហកម្ម​ថ្នាំជក់ ជា​ទង្វើ​ល្មើសច្បាប់ ដូចនេះ រដ្ឋាភិបាល​គួរតែ ចាត់វិធានការ យ៉ាង​តឹងរឹង​ចំពោះ​ការអនុវត្ត ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដោយ​ធ្វើការ​ផាកពិន័យ​ចំពោះ​ការប្រព្រឹត្ត​បទល្មើស ចំពោះ​នីតិបុគ្គល ដែល​ធ្វើ​ខុស ដូចជា ក្រុមហ៊ុន​ថ្នាំជក់ ដែល​នៅតែ​បន្ត​បំពាន​និង​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់​ជាដើម​។​

​តាម​ការសិក្សា​ពី ការអង្កេត​ស្ដីពី​ការអនុវត្ត​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​របស់ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ឆ្នាំ​២០១៩ បាន​បង្ហាញថា មាន​បារី​ប្រមាណ ៣០​ភាគរយ ដែល​ដាក់តាំង​លក់​លើ​ទីផ្សារ ពុំមាន​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា ភាសា​ខ្មែរ និង​រូបភាព ហើយ​បារី​៥៨​ភាគរយ​ដែល​លក់​លើ​ទីផ្សារ ពុំមាន​តែម​ពន្ធ​នោះទេ​។​
​ការសិក្សា​នេះ​ក៏បាន​បញ្ជាក់ថា មានការ​ផ្សាយពាណិជ្ជកម្ម​បារី​ប្រមាណ​២០​ភាគរយ និង​ការផ្ដល់ សម្ភារ​ផ្សាយពាណិជ្ជកម្ម និង​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​លក់​បារី​ទៅឱ្យ​អ្នកលក់ បារី​ជាច្រើន​៕ ដោយ​៖ ប៉ាល់ សុង​