រដ្ឋបាលខេត្តកំពង់ធំគ្រោងបង្កើតសាកលវិទ្យាល័យតេជោសែនកំពង់ធំនៅពេលខាងមុខនេះ

វិទ្យុជាតិកម្ពុជា វ៉ែន សុវុទ្ធី

 រដ្ឋបាលខេត្តកំពង់ធំគ្រោងបង្កើតសាកលវិទ្យាល័យតេជោសែនកំពង់ធំនៅពេលខាងមុខនេះ ដើម្បីជួយសម្រួលទៅដល់សិស្សនិស្សិតនៅក្នុងខេត្តនិងខេត្តជាប់គ្នាបានមករៀនសូត្របានគ្រប់គ្នានៅ កម្រិតឧត្តមសិក្សា ដោយមិនចាំបាច់មករៀននៅរាជធានីភ្នំពេញដូចមុនឡើយ។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានឲ្យដឹងថា នៅពេលដ៏ខ្លីខាងមុខនេះ ខេត្តកំពង់ធំនឹងមានសាកលវិទ្យាល័យតេជោសែនកំពង់ធំមួយទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់សិស្សនិស្សិតដែលបានការកើនឡើង និងជួយកាត់បន្ថយការធ្វើដំណើរមករៀនរាជធានី ខណៈដែល បច្ចុប្បន្នខេត្តនេះមានគ្រឹះស្ថានឧត្តមសិក្សាចំនួន២ហើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការបង្កើតឲ្យមានសាកលវិទ្យាល័យនេះវាត្រឹមតែជួយដល់ការអភិវឌ្ឍនធនធានមនុស្សប៉ុណ្ណោះទេ ថែមទាំងបានជំរុញផ្នែកសេដ្ឋកិច្ចជាតិផងដែរ។
បើសិនយើងបានសាកលវិទ្យាល័យនេះមួយប្រាកដហើយថាអាចទទួលបងប្អូនឲ្យជានិស្សិតមកស្នាក់នៅមករៀនសូត្រអាចខេត្តព្រះវិហារក៏អាចមករៀនបានខេត្តជិតនិងក៏មករៀនបានយើងកំពុងរៀចចំដំណើរការធ្វើការសាងសង់សាកលវិទ្យាល័យនេះគឺចង់បញ្ជាក់ឲ្យឃើញថាវិស័យអប់រំមានការរីកចំរើន។
គួរជម្រាប់ថា នៅក្នុងខេត្តកំពង់ធំគ្រឹះសា្ថនសិក្សារដ្ឋសរុបមានចំនួន ៧៨៩ កន្លែង ( មត្តេយ្យសិក្សា) មានចំនួន ២០៧កន្លែង បឋមសិក្សាចំនួន ៤៩០កន្លែង និងមធ្យមសិក្សាចំនួន ៩២ កន្លែង)៕