ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះអនុស្សារណៈចំនួនពីរជាមួយ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក Manu Rajan អគ្គនាយកនៃ​ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងលោក ឡែម ចាន់សំរេច នាយកគ្រប់គ្រង ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី អញ្ជើញចុះអនុស្សរណៈយោគយល់គ្នា និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងក្រុមការងារសរុបចំនួន ៦០នាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ សួស សាវី