អាជ្ញាធរខេត្តសៀមរាប ទទួលប្រជាពលរដ្ឋខ្មែរ ចំនួន ៤១នាក់ដែលវិលត្រឡប់មកពីប្រទេសថៃ

វិទ្យុជាតិកម្ពុជា៖លោក ហោ សេងគ្រី


ប្រជាពលរដ្ឋខ្មែរ ចំនួនសរុប ៤១នាក់ ស្រីចំនួន ២១នាក់បានវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ខណៈរដ្ឋាភិបាលថៃដាក់ប្រទេសក្នុងគ្រាអាសន្នដំណាក់កាលទី៣រយៈពេល១ខែបន្ថែមទៀត ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០ ដើម្បីទប់ស្កាត់និងការពារការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងប្រទេសថៃ។
មន្ត្រីអាជ្ញាធរខេត្តសៀមរាប បានអោយដឹងថាប្រជាពលរដ្ឋខ្មែរ ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ត្រូវបានក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃរបស់អាជ្ញាធរខេត្តសៀមរាបទទួលដឹកជញ្ជូនកាលពីថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២០។
សូមបញ្ជាក់ថាគិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ធរខេត្តសៀមរាប ទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១៣,៦១៣នាក់ ស្រីចំនួន ៥,៩០៨នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១៣,៦១៣នាក់ ស្រី ៥,៩០៨នាក់ គឺពិនិត្យសុខភាពបានទាំងអស់ ៕