អ្នកដំណើរតាមផ្លូវអាកាសនៅវៀតណាមធ្លាក់ចុះ ៧០ភាគរយ ក្នុងខែឧសភា ដែលប្រសើរជាងកាលពីខែមេសា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ — អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានប្រកាសឱ្យដឹងថា ចំនួនប្រជាជននៅ​ប្រទេសវៀតណាមដែលធ្វើដំណើរតាមផ្លូវអាកាសក្នុងខែឧសភាបានកើនឡើងដល់ ២,៨៨លាននាក់ ពោល គឺធ្លាក់ចុះពីមួយឆ្នាំទៅ​មួយឆ្នាំចំនួន ៧០ភាគរយ។

នៅក្នុងនោះ សរុបមានជនបរទេសចំនួន ៧៨.០០០នាក់ ដែលមានការធ្លាក់ចុះ ៩៧,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកបានដឹកអ្នកដំណើរចំនួន ១,៤៧លាននាក់ក្នុងអំឡុងខែនេះ ដែលជាការធ្លាក់ចុះ ៦៧,៩ភាគរយ។

ទោះបីជាតួលេខធ្លាក់ចុះក៏ដោយ ក៏វានៅតែមានភាពប្រសើរឡើងដែរបើធៀបទៅនឹងខែមេសា កន្លងមក នៅពេលដែលចំនួនអ្នក​ដំណើរសរុប និងជនបរទេសមានការធ្លាក់ចុះ ៩៨ភាគរយ និង ៩៩,៤ភាគរយរៀងគ្នាពីមួយឆ្នាំទៅមួយឆ្នាំ។

CAAV បានដឹកនាំព្រលានយន្តហោះនៅទូទាំងប្រទេសឱ្យគោរពតាមបទប្បញ្ញត្តិស្តីពីការការពារ និងត្រួតពិនិត្យជំងឺកូវីដ-១៩ ហើយជើងហោះហើរស្វាគមន៍ដែលនាំយកពលរដ្ឋវៀតណាមត្រឡប់ទៅផ្ទះវិញនោះ ត្រូវបានគេប្រាប់ឱ្យខិតខំប្រឹងប្រែងដើម្បីការពារការ​ឆ្លងនៅក្នុងសហគមន៍៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)