កាកបាទក្រហមកម្ពុជា​ឧបត្ថម្ភ​ថវិកា ១​លាន​ដុល្លារ ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០
​លោកជំទាវ អា​ន្នី សុខ​អាន អនុប្រធាន​កាកបាទក្រហមកម្ពុជា បានទទួល​ជួប​សវន​ការ
​និង​ប្រគល់​ថវិកា $1,000,000 (​មួយ​លាន​ដុល្លារ​អាម៉េរិក​) សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា ដល់ គណៈប្រតិភូ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល នៃ​មូល និ​ធិ​គន្ធបុប្ផា​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ៤​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​។ នេះ​បើ​យោង តាម​ប្រភពពី​កាកបាទក្រហមកម្ពុជា​។​

​ក្នុងឱកាស​នោះ លោកជំទាវ​អនុប្រធាន បាន​សម្តែង​នូវ​ក្តី​សោម​ស្សរី​ករាយ និង ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការអញ្ជើញ​ដល់​របស់​គណៈប្រតិភូ ហើយ​លោកជំទាវ​បាន​ពាំនាំ ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ការកោតសរសើរ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ចំពោះ​គណៈប្រតិភូ ក៏ដូចជា​ស្ថាបនិក​-​ថ្នាក់ដឹកនាំ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​ខិតខំ​ប្រឹងប្រែង​កៀរគរ​រក​មូលនិធិ ដើម្បី​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ជាពិសេស ក្រុមគ្រូពេទ្យ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ផ្តល់ សេវាកម្ម​សុខភាព ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​កម្ពុជា​រាប់ពាន់ រាប់ម៉ឺន​នាក់​នៅ ទូទាំងប្រទេស​។

​លោកជំទាវ ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​ប្រតិបត្តិការ​មនុស្សធម៌ របស់​កាកបាទ ក្រហម​កម្ពុជា ជាពិសេស​ក្នុងការ​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ អនុវត្តន៍​ទៅ តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ការជួយ​សម្រាល​ការលំបាក​ផ្នែក​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ការចុះ​អប់រំ​ផ្សព្វ ផ្សាយ​ជាប្រចាំ​ស្តីពី​វិធានការ​នានា​ជា​បន្តបន្ទាប់​របស់​ក្រសួងសុខាភិបាល ហើយ​កាកបាទ ក្រហម​កម្ពុជា​ក៏បានផ្តល់​សម្ភារ​ការពា​រ​ដូចជា ម៉ាស់ អាល់កុល ទៅដល់​សាខា​កាក បាទ​ក្រហម​កម្ពុជា ដែលជា​ប្រតិបត្តិ​ករ​នៅតាម​សហគមន៍ និង​សម្ភារ​អប់រំ​ផ្សព្វ ផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​អនុវត្តន៍​ទប់ស្កាត់​វីរុស​កូ​វីដ​-១៩​នេះ​។

​លោកជំទាវ បាន​បន្ថែមថា កាកបាទក្រហមកម្ពុជា បាន និង​កំពុង​យកចិត្តទុកដាក់ ឆ្លើយតប​ចំពោះ​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់ តាមរយៈ​ការផ្តល់​អណ្តូង​ជូន​ប្រជាពលរដ្ឋ តាម​សហគមន៍ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​ផងដែរ​។
​ជាមួយគ្នា​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​បន្ត​ចូលរួមចំណែក​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​ការជំរុញ​លើកទឹកចិត្ត ដល់​បុគ្គលិក​ទាំងអស់​បន្ត​នូវ​ការបំពេញភារកិច្ច​រប​ស់​ខ្លួន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ទទួល បាន​គាំទ្រ​កាន់តែច្រើន​ពី​សំណាក់​សប្បុរស​ជនជាតិ និង​អន្តរជាតិ ជាពិសេស ធានាបាន នូវ​និរន្តរភាព​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​បន្ត​ទ្រទ្រង់​ដល់​សុខុមាលភាព​របស់​ស្ត្រី និង​កុមារ​កម្ពុជា​។​

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​កាកបាទក្រហមកម្ពុជា​បានផ្តល់​ថវិកា ១​លាន​ដុល្លារ​អាម៉េរិក​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ហើយក៏​ត្រូវជា​ឆ្នាំ​ទី​៩ (៩​លើក​) សម្រាប់​មន្ទីរ ពេទ្យ​គន្ធបុប្ផា ដែល​គិត​ចាប់តាំងពី​ឆ្នាំ​២០១២​មក​ ​ហើយ​ថវិកា​ចំនួន​១​លាន​ដុល្លារ​នេះ ក៏ត្រូវ បាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុងពេល​នោះដែរ​៕ ដោយ​៖ សាយ សុន (​រូបថត​៖ កាកបាទក្រហមកម្ពុជា​)