មន្ត្រីជំនាញក្រសួងសាធារណការ បានបញ្ជាក់ថា អ្នកបើកបររថយន្តភាគច្រើនចូលរូមគោរពច្បាប់ចរាចរណ៍ ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់បន្ទាប់ពីដាក់ឲ្យអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ី កនិកា ២៦.៥.២០២០៖

មន្ត្រីជំនាញក្រសួងសាធារណការ បានបញ្ជាក់ថា អ្នកបើកបររថយន្តភាគច្រើនចូលរូមគោរពច្បាប់ចរាចរណ៍ ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ បន្ទាប់ពីដាក់ឲ្យអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នេះបង្ហាញពីការយល់ដឹងកាន់តែច្រើន ពីអ្នកបើកបរ ពាក់ពន្ធ៍នឹងច្បាប់បរាចរណ៍។
ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកស្រី ម៉ែន ច័ន្ទសុកល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា មកទល់និងពេលនេះការរឹតបន្តឹងច្បាប់ចរាចរណ៍ បានរយៈពេលជិត១ខែហើយ ក្នុងនោះយើងសង្កេតឃើញថានៅតាមបណ្ដាមហាវិថីក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទាំងអស់ មានប៉ុស្តត្រួតពិនិត្យច្បាប់ចរាចរណ៍ ទៅលើម្ចាស់យានយន្តណាដែលបានល្មើសច្បាប់ចរាចរណ៍។លោកស្រីបានបន្តថា ប្រភេទរថយន្តធុនធ្ងន់សំដៅលើរថយន្តកុងទីនរ រថយន្តដឹកដី រថយន្តក្រឡុកស៊ីម៉ង់ ដែលមានទំងន់អតិបរិមាផ្ទុកសរុបលើសពី៣,៥តោន ភាគច្រើនធ្វើចរាចរលើដងផ្លូវដោយមានឯកសារត្រឹមត្រូវនិងមិនមាន តទ្រុងខុសលក្ខណៈបច្ចេកទេស ឬគ្មានបណ្ណបើកបរនោះទៀតទេ។
«សង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ គឺមានការចូលរួមច្រើន។ យើងឃើញថាពីមុនគឺប័ណ្ណបើកបររបស់ពួកគាត់ភាគច្រើនគាត់ចេះបើកតៗគ្នា មិនសូវមានប័ណ្ណបើកបរទេ មួយរយៈនៃការអនុវត្តន៍រឹតបណ្តឹងឃើញបងប្អូនយើងមកចុះឈ្មោះចូលរៀនច្រើន ដើម្បីប្រឡងប័ណ្ណបើកបរប្រភេទឡានធំ ។ហើយបន្ថែមលើនេះការរឹតបណ្តឹងអនុវត្តច្បាប់នេះបានធ្វើឲ្យពួកគាត់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនក៏រត់មក ដើម្បីចុះបញ្ជីទៅលើយានយន្តគាត់ ដោយច្បាប់យើងមានតម្រូវអនុញ្ញាតសម្រាប់យានយន្តធ្វើអាជីវកម្មចឹងយើងឃើញថា មានការកើនឡើងសន្ទុះក្នុងអំឡុងពេលរយៈពេលនៃការអនុវត្តន៍ច្បាប់នេះ»
លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគបាលចរាចរណ៍ផ្លូវគោគ និងសណ្តាប់ធ្នាប់សារធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចនៅតែបន្តក្រើនរំលឹកឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីបញ្ជៀសពីគ្រោះថ្នាក់ចរាចរណ៍ និងជៀសផុតពីការផាកពិន័យតាមផ្លូវច្បាប់ជាធរមាន។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយក ចិត្តទុកដាក់ជាខ្លាំងចំពោះជីវភាពរបស់ប្រជាពលរដ្ឋ ដោយបានសម្របសម្រួលចំពោះ ករណី យាន យន្ត ចាស់ៗ អោយភ្នាក់ងារនគរបាលគ្រាន់តែធ្វើការអប់រំទេ ឲ្យគាត់យកយានយន្តទៅជួស ជុល បំពាក់ឲ្យមានលក្ខណៈបច្ចេកទេសតាមស្តង់ដារ។«ពួកគាត់ចូលរួមគោរពច្បាប់ហើយពួកគាត់គាំទ្រទៅលើចំណាត់ការរបស់រាជរដ្ឋាភិបាលការរឹតបណ្តឹងច្បាប់នេះជាវិធានការដែលមានប្រសិទ្ធភាពតែមួយគត់ទប់ស្កាត់ការកាត់បន្ថយចរាចរណ៍ផ្លូវគោក ។ហើយទទឹងយានហួសពីជញ្ជាំងនេះទេ ភាគច្រើនដូចជាដឹកអង្ករ.ស្រូវ.អង្កាម.អំពើល្មើសនេះផាកវិន័យ៣០ម៉ឺនរៀល ។ការកែច្នៃខុសបទដ្ឋានបច្ចេកទេសផាកវិន័យធ្ងន់៦២ម៉ឺន៥ពាន់រៀល ហើយឃាត់កែតម្រូវទុករយៈពេល៣ថ្ងៃកែតម្រូវកាត់ចេញ អ្វីដែលកំណត់ក្នុងឯកសារបទដ្ឋាន ។ការឃាត់សមត្ថកិច្ចនេះឲ្យកែតម្រូវហើយរយៈពេល៣ថ្ងៃនេះកែមិនទាន់ហើយសមត្ថកិច្ចនឹងឃាត់បន្តទៀត»។
សូមបញ្ជាក់ថា ការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដោយមានការផាកពិន័យប្រាក់ច្រើនជាងមុននេះ ក្នុងគោលបំណងតែមួយគត់ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ លើដងផ្លូវ ពិសេសដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីច្បាប់ចរាចរណ៍ និងចូលរួម គោរពទាំងអស់គ្នា មិនមែនធ្វើបាបប្រជាពលរដ្ឋនោះទេ៕