លោកត្រំាប្រារព្ធទិវារំលឹកដល់វិញាណក្ខន្ធទាហានដែលបានស្លាប់ដើម្បីការពារប្រទេសជាតិ ដោយថ្លែងការពារការចេញទៅលេងហ្គោលរបស់លោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី ​(២៦.០៥.២០)

ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំាបានប្រារព្ធទិវារំលឹកដល់វិញាណក្ខន្ធរបស់ទាហានអាមេរិកដែលបានស្លាប់
ក្នុងការការពារប្រទេសជាតិនៅថ្ងៃចន្ទនេះ ដោយក្នុងពេលនោះ​លោកបាននិយាយការការពារការចេញ​ទៅលេងហ្គោលរបស់លោកនៅរៀងរាល់ចុងសប្តាហ៍ក្នុងពេលដែលចំនួនអ្នកស្លាប់ដោយ​សារ​កូវីដ​១៩ បានឡើងដល់ជិត​ ១០០.០០០ ហើយនោះ ។

មុនពេលក្លាយជាប្រធានាធិបតី លោកត្រំាតែងតែរិះគន់លោកបារ៉ាក់ អូបាម៉ាថាចូលចិត្តទៅលេងហ្គោល ទោះបីជាកំពុងមានការរាតត្បាតនូវជំងឺ អេបូឡាក៏ដោយ ។

សហរដ្ឋអាមេរិកមានអ្នកកើតកូវីដ ១៩​ ចំនួន មួយលានប្រំាមួយសែននាក់​ដែលជាចំនួនច្រើនជាងគេ​បំផុតនៅលើពិភពលោក ហើយមានការព្យាករណ៍ថាចំនួនអ្នកស្លាប់ដោយ​សារ​កូវីដ ១៩ អាចនឹងឡើងលើស ១០០.០០០ នៅមុនថ្ងៃទី ០១ ​ខែ មិថុនា នេះ។​