ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាលមន្ត្រីថ្មី ជំនាន់ទី០១ ចំនួន១០០នាក់

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំបើកវគ្គបណ្តុះបណ្តាល ជូនដល់មន្ត្រីថ្មី ជំនាន់ទី០១ ចំនួន១០០នាក់ ដែលក្នុងវគ្គនេះមានរយះពេល ០១ខែ ចាប់ពី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងទទួលផែនសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៕