ម្ចាស់អាជីវកម្មខេត្តព្រះសីហនុ បានឲ្យដឹងថា រយះពេលជាង២សប្តាហ៍កន្លងមកនេះ ភ្ញៀវទេសចរបានទៅលេងកម្សាន្តជាបណ្តើរៗវិញហើយ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ25,05,2020

ម្ចាស់អាជីវកម្មខេត្តព្រះសីហនុ បានឲ្យដឹងថា រយះពេលជាង២សប្តាហ៍កន្លងមកនេះភ្ញៀវទេសចរបានទៅកម្សាន្តជាបណ្តើរៗវិញហើយ ខណះរយៈពេលប៉ុន្មានខែកន្លងទៅ មិនមានភ្ញៀវមកកម្សន្ត ដោយសារតែបញ្ហាកូវីដ១៩។

លោក ប៉ី សាមឌី  ម្ចាល់រីសត Dolphin Bay

Dolphin Bay ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម  ខេត្តព្រះសីហនុ បានឲ្យដឹងថា  ជាង២សប្តាហ៍ចុងក្រោយនេះ ភ្ញៀវទេសចរជាតិបានមកកម្សាន្តនៅតំបន់នេះច្រើនគួរឲ្យសំគាល់ដោយសារតែទីនេះ មានទេសភាពស្រស់ស្អាតនិងខ្យល់ឱកាសល្អ បរិសុទ្ធ។  តែទោះជាយ៉ាងនេះក្តី លោកក៏មិនបានធ្វេសប្រហែសដោយបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្ត ជាពិសេសក្រសួងសុខាភិបាល ដោយដាក់ឲ្យភ្ញៀវនៅឆ្ងាយៗពីគ្នា ដើម្បីការពារការចម្លងនៃកូវីដ១៩ ។

មួយរយៈចុងក្រោយនេះមានន័យថាពីរសប្តាហ៍អាចុងក្រោយនៅលើទឹកដីកោះរ៉ុងសន្លឹមនេះគឺយើងទទួលបានភ្ញៀវទេសចរជាច្រើនជាងមុន ដោយមានសកម្មភាពអ៊ូអរជាងពេលកន្លងទៅហើយភាគច្រើនជាភ្ញៀវជនជាតិខ្មែរ ហើយសម្រាប់នៅជិតតំបន់កោះរ៉ុងសន្លឹមនេះគឺមានឆ្នេរធំ ។ ហើយនៅក្នុងរីសតវិញ គឺក៏មានទីតាំងធំទូលាយ ដោយយើងដាក់ឲ្យភ្ញៀវអង្គុយនៅក្នុងបឹងកាឡូមួយក្រុមៗឆ្ងាយពីគ្នា ហើយនៅពេលដែលពួកគាត់មានញ៉ាំអីពេលល្ងាចនៅទីនេះមានទីធ្លាធំ  ហើយយើងមានការលាងដៃមុននឹងញ៉ាំអាហារ ដូចជាមុនចូលទៅក្នុងអាហារដ្ឋានផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បញ្ជាក់ថា រយៈពេលជាង២សប្តាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាទេសចរក្នុងស្រុកបានបន្តកើនឡើងបណ្តើរៗវិញហើយ ជាក់ស្តែងភ្ញៀវទេសចរប្រមាណជាង២៥ម៉ឺននាក់ បានចេញដើរទស្សនាកន្សាន្តនៅទូទាំងប្រទេសដែលមានការកើនឡើងជិត៤០ភាគរយ បើធៀបនឹងពីសប្តាហ៍ចុងខែមុខ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា តាមការកត់សម្គាល់ ប្រជាពលរដ្ឋនិងទេសចរបរទេសផ្ទៃក្នុងភាគច្រើនបានធ្វើដំណើរ ទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦ សាន ភាគនិរតី  និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ កំពត និងកែប៕