កិច្ចសហប្រតិបត្ដិការប្រឆាំងនឹងមេរោគកូរ៉ូណារុសរវាងរុស្ស៊ី និងចិន នឹងជួយពង្រឹងនូវទំនាក់ទំនងទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ — សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅក្នុង​សន្និសីទសារព័ត៌មានមួយនៅខាងក្រៅសម័យប្រជុំលើកទី ៣ នៃសមាជប្រជាជនចិននីតិកាលទី ១៣ កាលពីថ្ងៃអាទិត្យថា កិច្ចសហ​ប្រតិបត្តិការរវាងរុស្ស៊ី – ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងជួយបង្កើតកម្លាំងជំរុញសម្រាប់ទំនាក់ទំនងទ្វេភាគី។ ។

លោក Wang Yi បាននិយាយថា «គ្មានការសង្ស័យណាមួយទេ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធ​ប្រឆាំងនឹងវីរុសនេះ នឹងផ្តល់កម្លាំងរុញច្រានដ៏មានឥទ្ធិពលសម្រាប់បង្កើនកិច្ចសហ-ប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ី និងចិន។ ប្រទេសចិន​កំពុងធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីបង្វែរវិបត្តិនេះទៅជាឱកាសមួយ»។

អ្នកនយោបាយរូបនេះបាននិយាយថា «យើងនឹងរក្សាកិច្ចសហប្រតិបត្តិការប្រកបដោយស្ថិរភាពនៅក្នុងវិស័យថាមពល និង​វិស័យជាប្រពៃណីផ្សេងៗទៀត អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម អេឡិចត្រូនិច និងជីវវេជ្ជសាស្ត្រ សម្រាប់ការបង្កើតនូវ​កត្តាជំរុញថ្មីនៃសេដ្ឋកិច្ចរស់ឡើងវិញក្នុងអំឡុងពេលក្រោយមេរោគឆ្លងនេះ»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)