អាជ្ញាធរ​ខណ្ឌដូនពេញ​ ប្រជុំពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩​ ​នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម ក្លឹបកំសាន្ត បៀហ្គាឌិន រង្គសាល អាហារដ្ឋាន និងទីតាំងប្រមូលផ្តុំមួយចំនួន

រាជ​ធានី​ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី២២ ខែឧសភា

ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងបន្ថែមវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩ ក្នុង​អធិបតីភាព លោក សុខ ពេញវុធ ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ទាំងអស់​ ដេីម្បី​ប្រជុំដាក់ផែនការពង្រឹងបន្ថែមនូវវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩​ ជាពិសេស​នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម ក្លឹបកំសាន្ត បៀហ្គាឌិន រង្គសាល អាហារដ្ឋាន និងទីតាំងប្រមូលផ្តុំមួយចំនួនទៀត ។
មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​ បាន​អោយដឹងថា​ កិច្ចប្រជុំនោះបានផ្តោតសំខាន់លើការត្រួតពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ បន្តអប់រំ ផ្សព្វផ្សាយ ណែនាំអំពី ខ្លឹមសារសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លើមូលដ្ឋានអាជីវកម្ម សេវាកម្ម ក្លឹបកំសាន្ត បៀហ្គាឌិន រង្គសាល អាហារដ្ឋាន និងទីតាំងប្រមូលផ្តុំមួយចំនួនទៀត ដែលធ្វេសប្រហែស មិនគោរពតាមការណែនាំរបស់ក្រសួង លួចបើកអាជីវកម្ម សេវាកម្មឡើងវិញ បង្កហានិភ័យ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ របស់រាជរដ្ឋាភិបាល ។