រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តឱ្យអ្នកនិពន្ធខ្មែរឱ្យបកប្រែ​និងបោះពុម្ពសៀវភៅស្នាដៃរបស់ខ្លួនជាភាសាជាតិ និងអន្តរជាតិ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត រូបភាពលោកខឹម វណ្ណរ៉ា

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តឱ្យអ្នកនិពន្ធខ្មែរឱ្យបកប្រែ ​និងបោះពុម្ពសៀវភៅស្នាដៃរបស់​​ខ្លួនជាភា​សា​​ជា​តិ និង​អន្តរជាតិ​ដើម្បីផ្តល់ភាពងាយស្រួល និងទាក់ទាញអ្នកអានជាជនបរទេស។

ឯកឧត្តមខៀវ កាញា រីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា នៅពេលនិពន្ធសៀវភៅ​​ឬឯកសារ​ដោយមាន​ការបកប្រែជាសាបរទេសនោះ ពិតសារៈសំខាន់ណាស់ ដើម្បីឱ្យជនបរទេសបាន​​យល់ដឹងពីកម្ពុជា​​តាម​អ្នកនិពន្ធខ្មែរ ខណៈកន្លងមកឯកសារប្រវត្តិសាស្រ្ត និងឯកសារសំខាន់ៗនិយាយពីកម្ពុជាភាគច្រើន មានតែអ្នក​​និពន្ធបរទេសជាអ្នកសសេរប៉ុណ្ណោះ។

ក្នុងកាសឱកាសទទួលសៀវពីឯកឧត្តម ឆាយសុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមាន ដែលមានចំណង​​ជើងថា ប៊ុន រ៉ានីហ៊ុនសែន ភរិយាប្ររសខ្លាំងនៃកម្ពុជានៅទីស្តីកាក្រសួងនាព្រឹកថ្ងៃទី២២ ខែឧសភា​​នេះ ឯកឧត្តមរដ្ឋមន្ត្រីបាន​បញ្ជាក់ថា ​និពន្ធគួតែយកសៀវភៅ ឬឯកសាស្រាវជ្រាវរបស់ខ្លួនទៅបកប្រែ និងបោះពុម្​​ពជាភា​សាអន្តរ​ជាតិ យ៉ាង​ហោចណាស់បីភាសាររួមមាន៖ ភាសាអង់គ្លេស ចិន និងបារាំងជាដើម ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យអ្នកនិពន្ធខ្មែរត្រូវសហការជាមួយអ្នកជំនាញដើម្បីបោះ​​ពុម្ពជាភាសារអន្តរជាតិ​​ទុកជា​ប្រយោជន៍ជាតិ និងលើកតម្លៃអ្នកនិពន្ធខ្លួនឯងផង និងបង្ហាញដល់ពិភពលោកឱ្យគេស្គាល់ពីកម្ពុជាផង។ សំឡេង៖ «……………………………………»

ឯកឧត្តម ឆាយសុផល អ្នកនិពន្ធ និងជាសាស្រ្តាចារ្យសារព័ត៌មានបានគាំទ្រចំពោះ​​អនុសាសន៍របស់​​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​​នេះ ព្រោះការបកប្ឬែជាភាសាអន្តរជាតិនឹងផ្តល់ភាព​​ងាយស្រួលកាន់តែខ្លាំងដល់ជនបរទេស​​ក្នុងការស្វែង​រក​អាន​សៀវភៅដែលជាស្នាដៃរបស់អ្នកនិពន្ធខ្មែរ។ ជាក់ស្តែអសៀវភៅមានចំណងជើងថា ប៊ុន រ៉ានីហ៊ុនសែន ភរិយាប្ររសខ្លាំង​​នៃកម្ពុជា ដែលប្រគល់ជួនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានេះ ក៏មានបោះពុម្ភជាភាសារអង់​​គ្លេសផង​ដែរ ។

ឯកឧត្តមឆាយសង្ឃឹមថា សៀវភៅ ថ្មីជាភាសាខ្មែរ និងអង់គ្លេសនេះ នឹងផ្តល់ភាពងាយស្រួលកាន់​តែខ្លាំងដល់ជនបទេសដែលចង់ស្គាល់ពីប្រវត្តិរបស់មេដឹកនាំស្រ្តីទី១កម្ពុជាដែលបានតស៊ូគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមានតុភូមិកម្ពុជា។ សៀវភៅនិយាយអំពីសម្តេចកិតិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ​​ក្រហមកម្ពុជា​មានកម្រាសជាង៣០០ទំព័រនេះបានរំលេចពីការតស៊ួរបស់សម្តេចកិតិព្រឹទ្ធបណ្ឌិត ក្នុងសម័យតស៊ូ​​រំដោះប្រទេសជាតិ​ពីរបបខ្មែក្រហម ដោយសម្តេចលោកចេះពីរបៀបបោកគ្រប់បែក បាញ់កាំភ្លើង ជីកត្រង់សេ យាម​ពេលយប់ជាដើម ដែលការលះបង់នេះ ស្ទើតែមិនមានមេដឹកនាំស្រ្តីទីមួយ​​នៃប្រទេសនានាធ្វើដូចឡើយ។

ឯកឧត្តមឆាយ សុផលបញ្ជាក់ថា សៀវភៅប៊ុន រ៉ានីហ៊ុនសែន ភរិយាប្ររសខ្លាំងនៃកម្ពុជានេះ បានបោះពុម្ព​ភលើក​​ទី១ជាភាសា​​ខ្មែរកាលពីថ្ងៃទី១០ខែធ្នូ២០១៩ ប៉ុន្តែដោយសារតែមានតម្រូវការទើប ឯកឧត្តមបានសម្រេច​​ចិត្តបក​​ប្រែ និងបោះពុម្ពជាភាសារអង់គ្លេសបន្ថែមទៀត ។

សូមបញ្ជាក់ថា សៀវភៅប៊ុន រ៉ានីហ៊ុនសែន ភរិយាប្ររសខ្លាំង នៃកម្ពុជា ដែលបានប្រគល់ជូនឯកឧត្តម ខៀវ ការញា រីទ្ធ​​នេះ មានចំនួន១០០ក្បាល ក្នុងនោះភាសាខ្មែរ៥០ក្បាល និងភាសាអង់គ្លេស៥០ក្បាលដើម្បីទុកជូនភ្ញៀវបរទេស និងចែកជូនទៅអគ្គនាយកដ្ឋានទាំង៥ក្រោមចំណុះក្រសួងព័ត៌មាន ៕