សហរដ្ឋអាមេរិកបន្តគោលនយោបាយបដិសេធចំពោះ ជនទេសន្តរប្រវេសន៍ភ្លាមៗនៅព្រំដែនភាគខាងត្បូងដោយគ្មានកំណត់

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ — ក្រសួងសន្តិសុខនៃសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានបន្តគោលនយោបាយដោយគ្មានកំណត់ដែលអនុញ្ញាតឱ្យមានការអនុវត្តន៍ការអនុញ្ញាតិសម្រាប់ជនអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញភ្លាមៗ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅព្រំដែនភាគខាង​ត្បូង។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ថ្ងៃនេះ នាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ បានបន្តការរឹតត្បិតទៅលើ​សុខភាពសាធារណៈចំនួន ៤២ចំណុចនៅតាមព្រំដែនរហូតដល់លោកអាចកំណត់អំពីគ្រោះថ្នាក់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ត្រូវបានបញ្ឈប់»។

កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍ថា​ គិតត្រឹមថ្ងៃទី ២១ ខែមីនា មានតែជនអន្តោប្រវេសន៍​ពីរនាក់ប៉ុណ្ណោះដែលបានឆ្លងកាត់ព្រំដែនអាម៉េរិកខាងត្បូង ត្រូវបានផ្តល់ការជ្រកកោននៅសហរដ្ឋអាមេរិក។

ក្រសួងសន្តិសុខនេះបាននិយាយនៅក្នុងឯកសារដាច់ដោយឡែកមួយថា សហរដ្ឋអាមេរិកក៏បានពង្រីកការរឹតបន្តឹងការធ្វើដំណើរ​ដែលមិនចាំបាច់ពីប្រទេសម៉ិកស៊ិកូ ចូលទៅក្នុងសហរដ្ឋអាមេរិកនៅកំពង់ផែដីគោកនៃច្រកចូលតាមបណ្តោយព្រំដែនភាគខាងត្បូង រហូតដល់ថ្ងៃទី ២២ ខែមិថុនា។

កាលពីថ្ងៃទី ២៤ ខែមីនា សហរដ្ឋអាមេរិកបានបិទព្រំដែនរវាងសហរដ្ឋអាមេរិក – ម៉ិចស៊ិកូ ចំពោះការធ្វើដំណើរដែលមិនចាំបាច់ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

កាលពីខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិកាលពីខែមុន ដើម្បីបញ្ឈប់ការ​ធ្វើអន្តោប្រវេសន៍នៅសហរដ្ឋអាមេរិកយ៉ាងហោចណាស់ ៦០ថ្ងៃដែលនឹង អនុវត្តន៍ចំពោះអ្នកដែលស្វែងរកការស្នាក់នៅជាអចិន្ត្រៃយ៍​ ក្នុងគោលបំណងអភិរក្សការងារ និងធនធាន វេជ្ជសាស្រ្តសម្រាប់ជនជាតិអាម៉េរិកដោយផ្អែកទៅលើការ​រាតត្បាតជា​សកល៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)