លោក ពូទីន ៖ កម្រិតនៃការធ្វើសមាហរណកម្មបច្ចុប្បន្ននៃ EAEU មិនអនុញ្ញាតឱ្យមានការយក​ពន្ធគយទៅលើការដឹកជញ្ជូនឧស្ម័នទូទៅទេ

AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា​សេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងទម្រង់ជាសន្និសីទវីដេអូមួយថា ពន្ធគយទៅលើការឆ្លងកាត់ឧស្ម័នទូទៅនៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) មិនអាចត្រូវបានណែនាំទេជាមួយនឹងកម្រិតសមាហរណកម្មនាពេលបច្ចុប្បន្ននេះ។

លោកបាននិយាយថា «ចំពោះពន្ធគយទូទៅ ទៅលើការដឹកជញ្ជូន និងការផ្ទេរឧស្ម័នដែលស្នើឡើងដោយប្រទេសអាមេនី និងបេឡារុស្សជាមិត្ត យើងបានស្នើថា ពន្ធធម្មតាអាចត្រូវបានណែនាំនៅលើទីផ្សាររួមជាមួយនឹងថវិការួម និងប្រព័ន្ធពន្ធរួម។ កម្រិត​សមាហរណកម្មជ្រៅបែបនេះមិនទាន់អាចចូលទៅក្នុង EAEU បាននៅឡើយទេនៅពេលនេះ»។

លោក ពូទីន បានសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ តម្លៃគួរតែត្រូវបានបង្កើតឡើងដោយផ្អែកទៅលើបរិយាកាសទីផ្សារ ដោយពិចារណាទៅលើថ្លៃដើម និងការវិនិយោគរបស់អ្នកផ្គត់ផ្គង់ ក៏ដូចជាត្រូវធានាឱ្យបានមកវិញនូវប្រាក់ចំណេញដែលបានវិនិយោគ​ទៅលើផលិតកម្មផងដែរ។ លោកប្រធានាធិបតីបានបន្ថែមថា នេះជាការអនុវត្តរបស់ពិភពលោក។

លោក វ្ល៉ាឌីមៀរ ពូទីន ជឿជាក់ថា បញ្ហាពន្ធគយនៅលើទីផ្សារឧស្ម័នរបស់ EAEU អាចត្រូវបានពិភាក្សានៅពេលក្រោយតាមកម្រិតអ្នកជំនាញ។ `ប្រសិនបើតួនាទីរបស់មិត្តអាមេនី និងបេឡារុស្សរបស់យើងនៅតែមិនផ្លាស់ប្តូរ ​វាប្រហែលជាសមហេតុសមផលក្នុង​ការដកមុខទំនិញឧស្ម័ននេះចេញពីសេចក្តីព្រាងយុទ្ធសាស្ត្រ [ស្តីពី ការអភិវឌ្ឍ EAEU រហូតដល់ឆ្នាំ ២០២៥] ហើយអ្នកគ្រប់គ្នាអនុម័តវានៅថ្ងៃនេះ។ លោកប្រធានាធិបតី ពូទីន បាននិយាយថា  ការពិភាក្សាអំពីវិធីសាស្រ្តក្នុងការកំណត់តម្លៃឧស្ម័ន​អាចត្រូវបានបន្តជាមួយអ្នកជំនាញមកពី​រដ្ឋជាសមាជិក និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)