នគរបាលចរាចរណ៏ខេត្តស្ទឹងត្រែងពង្រឹងការអនុវត្តច្បាប់ដើម្បីឱ្យប្រជាពលរដ្ឋម្នាក់ៗធ្វើជាគំរូពេលបើកបរ

វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង២០/ ០៥ ២០២០

M.C៖ មន្ត្រីនគរបាលចរាចរណ៏ ខេត្តស្ទឹងត្រែង តម្រូវឱ្យប្រជាពលរដ្ឋម្នាក់ៗធ្វើជាជនបង្គោល ជួយផ្សព្វ ផ្សាយបន្តទៅដល់បងប្អូនសាច់ញាត និងប្រជាពលរដ្ឋនៅក្នុងភូមិ រួមគ្នាគោរពច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ ធភាពដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើតមាននៅតាមមូលដ្ឋាន។

ក្នុងសកម្មភាពចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅចំណុចផ្លូវខ្វែងផ្លូវជាតិលេខ០៩នៅខេត្តស្ទឹងត្រែងកាលពីថ្ងែទី១៩ ឧសភាឆ្នាំ២០២០   លោកឧត្តម សេនីយ៍ត្រី ឌៀបចន្ធីស្នងការរងនគរបាលខេត្តមានប្រសាសន៍ បញ្ជាក់ថា ៖ មន្ត្រីនគរបាលទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋម្នាក់ៗជួយធ្វើជាជនបង្គោលក្នុងការផ្សព្វផ្សាយ  ច្បាប់ចរាចរណ៍បន្ត  ដល់បងប្អូនសាច់ញាត រួមគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាច់ខ្ជួនបើកបរម៉ូតូពាក់មួកសុវត្ថិភាពឱ្យបានគ្រប់គ្នាដើម្បីធ្វើជាគំរូនៅតាមភូមិឃុំនិមួយៗ។

លោកឧត្តមសេនីយ៍ត្រីបានរំលឹកថា៖ការគ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យយើងបាត់បង់ជីវិតមនុស្ស បង្កការខូចខាតទ្រព្យសម្បត្តិ  និងបន្សល់ទុកឱ្យមនុស្សមួយចំនួនក្លាយខ្លួនជាជនពិការ។ ប្រការនេះចូលបងប្អូនរួមគ្នាលើកកម្ពស់ការប្រុងប្រយ័ត្ន  និងនាំគ្នាគោរពច្បាច់ចរាចរណ៍  ដើម្បីថែរក្សាការពារជីវិតខ្លួនឯងតែប៉ុណ្ណោះ។

លោកពិនសាន តំណាងឲ្យប្រជាពលរដ្ឋនៅចំណុចគីឡូ៥ភូមិរាជានុកូលសង្កាត់ ក្រុង ស្ទឹងត្រែងបានគាត់សំគាល់ថា៖ករណីទាំងនេះសមល្មម   ដល់ពេលប្រជាពលរដ្ឋយើងនាំគ្នា គោរពច្បាប់ហើយ ព្រោះប្រមុខរាជរដ្ឋាភិបាលក៍ដូចជា  ថ្នាក់ដឹកនាំផ្សេងៗជាច្រើនទៀត   បានណែនាំជារឿយៗច្រើន ឆ្នាំមកហើយ។

លោកអះអាងថា៖ក្រោយពីទទួលបានការអប់រំនិងក្រើនរំលឹកនេះលោកនឹងជួយផ្ដល់ចំណេះដឹងនូវសីលធម៌១០ចំណុចពាក់ពន្ធ័នូវពេលបើកបរឲ្យបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងបន្ថែមព្រោះនៅឆ្នាំ២០២០នេះការផាកពិន័យចំពោះអំពើល្មើសបានតម្លើងកម្រិតទឹកប្រាក់ពិន័យ៣ ទៅ៥ដង។

សូមបញ្ជាក់ថា៖ការចុះពង្រឹងសុវត្ថិភាពចរាចរណ៍នេះសមត្ថកិច្ចបានបានផាកពិន័យផងនិងអប់រំផង ដើម្បីឲ្យបងប្អូននាំគ្នាបង្កើនភាពចងចាំជានិច្ចថាជីវិតគ្មានលក់នៅតាមទីផ្សាទេហើយកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀន៕