អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យមានការភ្ញាក់ផ្អើលលើការធ្វើលំហាត់បាញ់គ្រាប់ពិត ហ្វឹកហ្វឺនទ័ពថ្មី

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 19,05,202៖

អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យមានការភ្ញាក់ផ្អើល លើការធ្វើលំហាត់បាញ់គ្រាប់ពិត ហ្វឹកហ្វឺនទ័ពថ្មី ដើម្បីបំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោក។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពី លំហាត់បាញ់គ្រាប់ពិត ហ្វឹកហ្វឺនទ័ពថ្មី ដើម្បីបំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២០ បញ្ជាការដ្ឋានយោធភូមិភាគទី៤ នឹងហ្វឹកហ្វឺនពលទាហានថ្មីដោយអនុវត្តលំហាត់បាញ់គ្រាប់ពិត នៅទីលានអូរកូនតឹង។ ក្នុងនោះពលទាហានថ្មីដែលត្រូវហ្វឹកហ្វឺននេះ និងត្រូវចល័តចេញពីសាលាពលទាហានទី៤(តាកុះ) ដោយចេញដំណើរតាមផ្លូវជាតិលេខ៦៧ ឆ្លងកាត់ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ខេត្តសៀមរាប ឆ្ពោះទៅគោលដៅទីលានបាញ់គ្រាប់ពិតអូរកូនតឹង។
ហេតុដូចនេះ សូមប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល និងជៀសវាងការធ្វើដំណើរឆ្លងកាត់ ឬចូលក្នុងភូមិសាស្រ្ត នៃទីលានហ្វឹកហ្វឹន ដែលស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ នៃព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ៕