អភិបាលស្រុកសេសានលើកទឹកចិត្តកសិករគំរូរៀបចំកសិដ្ឋានដាំបន្លែជាកន្លែងសម្រាប់បង្ហាត់បង្រៀនបន្ត

វិទ្យុជាតិកម្ពុជា៖ គឺមហឿនស្ទឹងត្រែង

M.Cអភិបាលស្រុកសេសាន ខេត្តស្ទឹងត្រែងណែនាំកសិករគំរូនៅឃុំសាមឃួយ  ដែលដាំបន្លែនៅក្នុងផ្ទះសំណាញ់ត្រូវរិះរកបច្ចេកទេសដាំដុះបន្ថែមដើម្បីធ្វើជាកសិដ្ឋានសម្រាប់ឱ្យកសិករផ្សេងៗទៀតមក សិក្សាយកបទពិសោធន៍ទៅដំាដុះបន្ត។

ក្នុងសកម្មភាពចុះថែទាំបន្លែនៅក្នងផ្ទះសំណាញ់នៅឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែងថ្ងៃទី១៨ឧសភា លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកនេះបានបញ្ជាក់ថា៖កសិករដែលទទួលបានផ្ទះសំណាញ់ត្រូវព្យា​យាមអនុវត្តដាំបន្លែទៅតាមបច្ចេកទេសឱ្យបានច្រើនមុខ ។

លោកបន្តថា៖ ជាមួយនេះក៏ត្រូវរៀបចំទីតាំងឱ្យក្លាយទៅជាទីកន្លែគំរូសម្រាប់ឱ្យកសិករផ្សេងៗទៀកមកសិក្សាយកទៅអនុវត្តបន្តដើម្បីរួមគ្នាផលិតបន្លែទៅផ្គត់ផ្គង់ទៅផ្សារឆ្លើយតបតាមការបញ្ជាទិញ។

លោកឃីន.ប៊ុនឡត  ជាម្ចាស់កសិដ្ឋានដាំបន្លែនេះបានបញ្ជាក់ថា ៖ដើម្បីផ្គត់ផ្គង់ផ្នែកទីផ្សារ  លោកនិងខិតខំដាំដុះតាមបច្ចេកទេស នូវបន្លែបានច្រើនមុខដូចជា (-ត្រឡាច-ត្រសក់-ពពាយ-សណ្តែកគួ-ប៉េងប៉ោះ-និងត្រប់-ម្ទេសប្លោក )និងបន្លែស្លឹក ផ្សេងៗទៀត ដើម្បីបានជួយទប់ទល់ជាមួយបន្លែនាំចូលផង។

លោកបន្តថា  ៖  បច្ចុប្បន្ន កសិករភាគច្រើនបានបានផ្លាសប្តូរទំលាប់ដាំបន្លែទៅតាមបច្ចេកទេស ហើយគ្រាន់តែកសិករយើង  ពុំមានលទ្ធភាពសាងសង់ផ្ទះសំណាញ់បានទេ ព្រោះពួកគាត់ដាំបន្លែជាលក្ខណៈគ្រួសារសល់ពីបរិភោគទើបយកទៅលក់នៅទៅផ្សាបាន។

លោកស្រីហ្វាសាងបានទទួលស្គាល់ថា៖ការដាំបន្លែជាលក្ខណៈគ្រួសារបានជួយដោះស្រាយជីវភាពបានល្អប្រសើរនិងបានកាត់ ការពឹងផ្អៃកទៅលើតែផលអនុផលព្រៃឈើធ្វើនេសាទ  និងការចូលព្រៃរកសត្វជាដើម។

លោកស្រីអះអាងថា៖នៅកសិដ្ឋាននេះ លោកស្រីអាចជួយបង្ហាត់បង្រៀនបច្ចេកទេសតដើមបន្លែពីមួយទីមួយបាន  ព្រោះទទួលបានការកសិក្សាពី គម្រោងឆេន សហការជាមួយមន្ទីរកសិកម្មធ្វើពិសោធន៍ទទួលបានជោគជ័យហើយ  ទៅលើដាំណាំត្រប់និងប៉េងប៉ោះ។

សូមបញ្ជាក់ថា៖   ផ្ទះសំណាញ់សម្រាប់ដាំបន្លែនេះ មន្ទីរ កសិម្មនិងអង្គការដៃគូផ្តល់ជូន តែកសិករដែលប្រកបរបរ   ដាំបន្លែបង្ការជាអាជីប  និងបាននាំចេញទីលក់នៅទៅផ្សារបានច្រើន   ព្រោះ បានជួយទប់ស្កាត់បន្លែនាំចូលពី  ប្រទេសជិតខាង ដែលមានកាកសំណល់កសិកម្មច្រើនពេលបរិភោគសំអាតមិនល្អ អាចប៉ះពាល់ដល់សុខភាព ៕