ប្រទេសកាហ្សាក់ស្ថានជំរុញការនាំចេញប្រេងទៅកាន់ប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីថាមពលនៃប្រទេសកាហ្សាក់ស្ថាន លោក Aset Magauov បាននិយាយថា ប្រទេសកាហ្សាក់ស្ថានបានបង្កើនការនាំចេញប្រេងទៅកាន់ប្រទេសចិន ដោយសារការធ្លាក់ចុះនៃតម្លៃប្រេងនៅអឺរ៉ុប។

លោក Magauov បាននិយាយថា «ទាក់ទងនឹងការនាំចេញប្រេងទៅកាន់ប្រទេសចិននេះ ដោយសារទិសដៅនេះពិតជាគួរឱ្យ​ចាប់អារម្មណ៍ ដោយពិចារណាអំពីការធ្លាក់ចុះតម្លៃប្រេងនៅក្នុងទិសដៅអឺរ៉ុប»។

លោកបាននិយាយបន្ថែមថា ចំនួនស្នើសុំរបស់បណ្តាក្រុមហ៊ុនចិនបានកើនឡើង ហើយការនាំចេញបានកើនឡើងពី ៥០.០០០តោនក្នុងខែមេសា ដល់ ២៣០.០០០តោននៅក្នុងខែឧសភានេះ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)