តំបន់ចំនួន ២៧ នៃប្រទេសរុស្ស៊ីត្រៀមខ្លួនបន្ធូរបន្ថយ ការចាក់សោបិទទ្វារដោយសារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃចន្ទ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin បាននិយាយថា តំបន់ចំនួន ២៧ នៃប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការលើកលែក នូវវិធានការចាក់សោបិទទ្វារដោយសារមេរោគកូរ៉ូណាវីរុស។

លោកបាននិយាយនៅក្នុងការប្រជុំនៃគណៈប្រធាននៃក្រុមប្រឹក្សារដ្ឋសម្រាប់វ៉ាក់សាំងមេរោគកូរ៉ូណា វីរុសតាមប្រព័ន្ធអ៊ិនធឺណេតថា « រហូតមកដល់បច្ចុប្បន្ននេះ ការវិនិច្ឆ័យដោយការចង្អុលបង្ហាញគោលដៅនៃការឃ្លាំមើលពីមួយថ្ងៃទៅមួយថ្ងៃនៅតំបន់មួយចំនួន បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ធូរបន្ថយវិធានការដាក់ឱ្យនៅដាច់ដោយឡែកជាបណ្តើរៗ»។ ក្នុងនោះមានចំនួន ២៧តំបន់។

លោកបានពន្យល់ថា «វាអាចទៅរួច ពីព្រោះថា សូចនាករនៃការរីករាលដាលរបស់សហគមន៍នៃមេរោគកូរ៉ូណាវីរុស គឺនៅក្រោម ១ និងច្រើនជាងកន្លះគ្រែដែលបំពាក់សម្រាប់ការព្យាបាលករណីធ្ងន់ធ្ងរ គឺមានភាពទំនេរ។ វាមានសារៈសំខាន់ខ្លាំងណាស់ ដែលវិសាល​ភាពនៃការធ្វើតេស្តរកមេរោគឆ្លងនៅក្នុងតំបន់ទាំងនេះមានស្ថិរភាព ដែលមានន័យថា ការឆ្លងត្រូវបានរកឃើញយ៉ាងឆាប់រហ័ស»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)