មន្ត្រីជំនាញ ក.ប.ប និងមន្ត្រីកាំកុងត្រូលខេត្តប៉ៃលិន ចុះត្រួតពិនិត្យផលិតផលទំនិញនៅផ្សារសាមគ្គី ខេត្តប៉ៃលិនដើម្បីរកសារធាតុគីមីហាមឃាត់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក មួន ចរិយា

ប៉ៃលិន៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រួតពិនិត្យនិងធ្វើតេសបឋម(Test Kit) លើចំនីអាហារបរិភោគដើម្បីរកសារធាតុគីមីហាមឃាត់ និងធ្វើការណែនាំ និងបង្កើននៃការពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាព នៅតាមតូបជីវករនីមួយៗ ស្ថិតនៅផ្សាប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្តប៉ៃលិនបានមានស្រសាន៍ថា៖បងប្អូនអាជីវករលក់ដូរនៅតាមទីផ្សារភាគច្រើនកាន់តែមានការយល់ដឹងច្រើនអំពីសុវត្ថិភាពចំណីអាហារ ដោយការដាក់លក់ទំនិញ និងចំណីអាហារដែលមានអនាម័យត្រឹមត្រូវ ហើយមន្ត្រីជំនាញរកពុំឃើញសារធាតុគីមីនៅលើចំណីអាហារដូចមុនទៀតទេ។ នៅក្នុងការចុះត្រួតពិនិត្យទំនិញនៅតាមផ្សារនានាក្នុងខេត្តប៉ៃលិន មន្ត្រីជំនាញរបស់យើងបានធ្វើតេស្តបឋមទៅលើចំណីអាហារមួយចំនួនធំ និងពិនិត្យទៅលើគ្រឿងកំប៉ុងឃើញថា មានភាពត្រឹមត្រូវច្រើន។ ពោលគឺរកពុំឃើញសារធាតុគីមី និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់អ្វីឡើយ ។ លោកបានបន្តថា៖ព្រោះតែពេលនេះក្រុមអាជីវករមានការយល់ដឹងច្រើនអំពីសុវត្ថិភាព និងគិតគូរអំពីសុខភាពរបស់អ្នកប្រើប្រាស់ ជាពិសេសតាមរយៈការចុះមកត្រួតពិនិត្យជាប់ជាប្រចាំ ក៏ដូចជាការអប់រំណែនាំបន្ថែមពីមន្ត្រីជំនាញ (ក.ប.ប.)។

សូមបញ្ជាក់ថា៖ក្នុងពេលចុះត្រួតពិនិត្យទំនិញនិងធ្វើទេសបឋម(Test Kit) លើចំនីអាហារបរិភោគដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើចំណីអាហាដូជា៖សៃគុយទាវ  សរសៃមី  ប្រហិតសាច់គោ  គល់ស្លឹកគ្រៃហាន់  និងសណ្តែកបណ្តុះជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញសារធាតុគីមីហាមឃាត់នោះទេ និងបានធ្វើតេសអំបិល  រកសារៈធាតុអ៊ីយ៉ូត  តែអំបិលដែលមន្រ្តីយើងបានធ្វើតេស្តនោះគឺមានសារៈធាតុអ៊ីយូត ដែលអនុលោមទៅតាមច្បាប់  ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕