មន្ត្រីមន្ទីរសុខាភិបាលបន្តវាស់ កម្តៅ នឹងពិនិត្យវត្តមានការចេញចូលរបស់ប្រជាពលរដ្ឋដើម្បីបង្ការជម្ងឺកូវីដ១៩

លោក គឹមហឿន ស្ទឹងត្រែង

M.C ៖នៅខេត្តស្ទឹងត្រែង មន្ត្រីចត្តាឡីស័កនៃមន្ទីរសុខាភិបាល ខេត្តអនុវត្តបានខ្ជាប់ខ្ជួនទៅ តាមវិធានការក្រសួងសុខាភិបាលដែលបានណែនាំ   ដើម្បីបញ្ចៀសរលកទីពីរនៃជម្ងឺកូវីដ១៩ឱ្យមានប្រសិទ្ធភាព។

ក្នុងសកម្មភាពវាស់កម្តៅនិងបាញ់ទឹកអាលកុលសំអាតដៃដល់ប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៧ឧសភា  លោកស្រីគាត អូនមន្ត្រីចត្តាឡីស័កនៃមន្ទីរសុខាភិបាល ខេត្តបានបញ្ចាក់ថា៖មន្ត្រីសុខាភិបាលនៅតែបន្តអនុវត្តជាប្រចាំ នឹងម៉ឺងម៉ាត់បំផុត   ដោយបង្កើនការត្រួតពិនិត្យបន្ថែមនៅតាមច្រកចេញចូលដោយយកចិត្តទុកដាក់តាមវិធានការរបស់រាជរដ្ឋាភិបាលនិងតាមក្រសួងសុខាភិបាលដែលបានណែនាំ។

លោកស្រីបន្តថា៖ ឆ្លងតាមការត្រួតពិនិត្យសង្កេតឃើញប្រជាពលរដ្ឋ អនុវត្តតាម ការណែនាំបានល្អប្រសើរ  ព្រោះពួកគាត់មួយចំនួនមានមាស់ពាក់ មានប្រើក្រមារ និងមានទឹកអាល​កុលឬ ជែលសម្រាប់ធ្វើអនាម័យខ្លួនប្រាណទោះបីពួកគាត់ធ្វើដំណើរតាមរថយន្តក៏ដោយ។

 

លោកឧត្តមសេនីយ៍ត្រីឌៀបចាន់ធីស្នងការរងនគរបាលខេត្តស្ទឹងត្រែង  បានបញ្ជាក់ថា៖ ជាមួយគ្នានេះ មន្ត្រីនគរបាល បន្ទាប់ពី រឹតបន្តឹងការងារអនុវត្តច្បាប់ចរាចរណ៍ក៍បានសហការជាមួយមន្ត្រីចត្តាឡីស័ករួមគ្នាអនុវត្តការត្រួតពិនិត្យវត្តមានប្រជាពលរដ្ឋយ៉ាងម៉ត់ចត់ ដើម្បីឱ្យវិធានការ បង្ការជម្ងឺឆ្លងកូវីដ១៩មានប្រសិទ្ធភាព។

(សម្លេង)……………។

លោក ស្រី  វ៉ាលន់ប្រជាពលរដ្ឋអ្នកដំណើរ មកពីភូមិ ឃុំ តាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្ត​ក្រចេះបានគាំទ្រវិធានការនេះព្រោះវាជាកាតព្វកិច្ចទាំងអស់គ្នា ដែលយើងត្រូវតែបង្ការ និងលើកកម្ពស់អនាម័យខ្លួនប្រាណ បញ្ចៀសការឆ្លងជម្ងឺកូវីដ១៩កុំឱ្យកើតមានមកលើខ្លួនឯង  -គ្រួសារ-និងមូលដ្ឋានដែលខ្លួនរស់នៅ៕