កម្ពុជារំពឹងថា វិស័យទេសចរណ៍នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ កម្ពុជារំពឹងថា រំពឹងថា ស័យទេសចរណ៍នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ-១៩នាពេលឆាប់ៗនេះដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋតាមសហគមន៍។

ក្រសួងទេសចរណ៍បញ្ជាក់ថា កម្ពុជាមានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow»។

ឯកឧត្តមថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យមានការត្រៀមលក្ខណៈ​និងគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ានលើការងារត្រៀមលក្ខណៈក្រោយបញ្ចប់វិបត្តិកូវីដ-១៩។

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានបង្ហាញក្តីរំពឹងដែរថា ក្រោយបញ្ចប់វិបត្តិកូវីដ  -១៩ខាងមុខនេះ កម្ពុជានឹងទទួលបានកំណើនទេសចរអន្តរជាតិ ជាពិសេស​ភ្ញៀវទេសចរចិនដ៏ច្រើន​លើសលុបជាមិនខាន ព្រោះបច្ចុប្បកម្ពុជា-ចិនកាន់តែមានចំណងមិត្​​តភាពរឹងមាំដូចដែកថែម ពិសេសការធ្វើដំ​ណើរ​របស់សម្ដេចតេជោហ៊ុនសែននាយ  ករដ្ឋមន្ត្រីកម្ពុជាទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនកន្លងមក៕