អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងអនុប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម ដឹកនាំសមាជិក ចុះចែកអំណោយសំរាប់ខែរ៉ាម៉ាឌនជូនសាសនិក ឥស្លាមចំនួន៤ភូមិ

(កំពង់ចាម)៖ កាលពីចុងសប្ដាហ៍កន្លងទៅ លោក ស្លេះ ពុនយ៉ាមីន អនុប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម បានដឹកនាំសមាជិក ចុះចែកអំណោយសំរាប់ខែរ៉ាម៉ាឌនជូនសាសនិក ឥស្លាមចំនួន៤ភូមិ ស្មើនឹង ៣៦០គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម សឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអុីមុំាខេត្ត កំពង់ចាម។

១- ភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៩០គ្រួសារ
២- ភូមិទី៧ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៩០គ្រួសារ
៣- ភូមិទី១១ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៩០គ្រួសារ
៤- ភូមិស្វាយតានន់ ‘ខ’ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៩០គ្រួសារ
និងផ្សព្វផ្សាយអប់រំផងដែរអំពីជំងឺ កូវីដ-១៩។

ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម តាន់ តាឡាន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម លោក ឡិប រ៉ាវីសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម លោក ម៉ៅ ទីប គណៈអុីមុំាខេត្ត លោក ស្លេះ អុីសា នាយកគ្រូខ្មែរអុីស្លាមខេត្ត លោក វរសេនីយ៍ទោ សា សុីថា លោកគ្រូខ្មែរឥស្លាម លោក ណុះ លី សមាជិកភូមិរកាក្រោម និងយុវជន CMYA ។
——————–
សូមបញ្ជាក់ថា អំណោយដែលចែកជូនដូចខាងលើនេះក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូចំនួន ៣៦០គ្រួសារ សរុបជាទឹកប្រាក់ចំនួន ១៩.៨០០.០០០រៀល (ដប់ប្រាំបួនលានប្រាំបីសែនរៀល)៕