ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19នៅបារាំងកើនឡើងដល់ ២៨,១០៨ នាក់

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


ប្រទេសបារាំងបានរាយការណ៍ថាមានអ្នកជំងឺ COVID-19 ចំនួន ៤៨៣នាក់បន្ថែមទៀតបានបាត់បង់ជីវិតនាំឲ្យអ្នកស្លាប់សរុបទូទាំងប្រទេសកើនឡើងដល់ ២៨,១០៨នាក់ និងអ្នកឆ្លងសរុបមានចំនួន ១៧៩,៥៦៩នាក់ ខណៈមានការបន្ធូរបន្ថយការរឹតត្បឹតវិធានការបិទប្រទេសប្រឆាំងការរីករាលដាលនៃជំងឺរាតត្បាតសកលនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ នៅព្រឹកថ្ងៃ ទី ១៨ ខែ ឧសភា ឆ្នាំ ២០២០។
ក្រសួងសុខាភិបាលប្រទេសបារាំងបានបញ្ជាក់ថា ក្នុងចំណោមករណីស្លាប់ខាងលើមាន ៤២៩ នាក់ស្នាក់នៅក្នុងគេហដ្ឋានសម្រាប់អ្នកចូលនិវត្តន៍។
គួរជម្រាបថា លោក អែមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្រេចចិត្តលុបចោលវិធានការបិទប្រទេសសន្សឹមៗ បន្ទាប់ពីចំនួនអ្នកជំងឺ COVID-19 នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ និងអ្នកជំងឺស្លាប់មានការធ្លាក់ចុះ៕