រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងពីលំហាត់បាញ់គ្រាប់ពិត ហ្វឹកហ្វឺនទ័ពថ្មីបំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោកឆ្នាំ 2020

វិទ្យុជាតិកម្ពុជា ស៊ឹង សុផារី 16.05.2020


រដ្ឋបាលខេត្តសៀមរាបជូនដំណឹងពីលំហាត់បាញ់គ្រាប់ពិត ហ្វឹកហ្វឺនទ័ពថ្មីបំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោកឆ្នាំ2020 ដើម្បីកុំឲ្យសាធារណៈជនមានការភ្ញាក់ផ្អើល និងជៀសវាងធ្វើដំណើ់រឆ្លងកាត់ ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 2០ ឧសភាឆ្នាំ 2020 កងពលធំអន្តរាគមន៍លេខ2 និងអនុវត្តលំហាត់បាញ់គ្រាប់ពិតកាំភ្លើងAK.47 នៅពេលថ្ងៃ ដល់ទ័ពថ្មីបំពេញក្របខ័ណ្ឌឲ្យកងទ័ពជើងគោកឆ្នាំ2020 នៅទីលានបាញ់គ្រាប់ពិត ភ្នំខ្យង VA (31.28) ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ៕