គណៈរដ្ឋមន្រ្តីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ វ៉ែន សុវុទ្ធី ៖ 

គណៈរដ្ឋមន្រ្តីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីការពារកុំអោយមានសោកនាដកម្មនានាដែលបង្កឡើងដោយអាវុធប្រល័យលោក។

ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព ។

សេចក្ដីព្រាងច្បាប់ ស្ដីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនេះ មានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។  មួយវិញទៀតសេចក្តីព្រាងច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា ការអនុម័តសេចក្តីច្បាប់នេះឡើងបន្ទាប់ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering /APG) ដែលកម្ពុជាត្រូវអនុវត្តតាមស្ដង់ដាអន្តរជាតិ ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយ អាវុធមហាប្រល័យរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force /FATF)។   ការចូលជាសមាជិកនេះ កម្ពុជាត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តសម្រាប់ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ។   

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងបំពេញកិច្ចការជាច្រើន ដើម្បីបំពេញតាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ។ ជាលទ្ធផល អង្គមហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ បានថ្លែងការកោតសសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង និង ទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕