អាជ្ញាធរន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធប្រលាយលូនានាអោយហើយនៅពេលឆាប់ៗនេះ ដើម្បីធានាការពារនិងកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា ៖ ហុក សុខរិន ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០៖

អាជ្ញាធររាជធានីភ្នំពេញពន្លឿនការដ្ឋានស្ថាបនាប្រព័ន្ធប្រលាយលូនានាមួយចំនួនអោយហើយនៅ ពេលឆាប់ៗនេះ ដើម្បីធានាការពារនិងកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បញ្ហាភ្លៀងមួយមេធំកាលពីពេលថ្មីៗនេះ ភាគច្រើននៅខណ្ឌចំនួន៥កណ្តាលរាជធានី ភ្នំពេញពុំមានបញ្ហាចោទរឿងលិចលុងដោយសារជំនន់ទឹកភ្លៀងឡើយ លើកលែងតែតំបន់មួយចំនួនប៉ុណ្ណោះរងការលិចលុងដោយសារការដ្ឋានស្ថាបនាប្រព័ន្ធប្រលាយលូមួយចំនួន អភិវឌ្ឍន៍ ពុំទាន់ហើយ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្រុមការងារជំនាញកំពុងតែពន្លឿនការស្ថាបានប្រព័ន្ធប្រឡាយលូទំាង នោះ ឲ្យហើយនៅពេលឆាប់ៗនៅក្នុងរដូវវស្សានេះ ដើម្បីបញ្ជៀសការលិចលុងដោយជំនន់ទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញ។
«តំបន់ខាងជើងវត្តភ្នំហើយនិងតំបន់សង្កាត់បឹងកក់១បឹងកក់២ខណ្ឌទួលគោកជាតំបន់ការដ្ឋានកំពុងសាងសងនៅឡើយមិនទាន់ហើយ នៅពេលតំបន់ទាំងពីរធ្វើហើយក៏ធូរដែរ។
ដោយឡែកតំបន់ជាយក្រុងក៏មានទីតាំងមួយចំនួនក៏បានដោះស្រាយបានក៏ប៉ុន្តែតំបន់មួយចំនួនទៀតយើងកំពុងដោះស្រាយនៅឡើយដូចតំបនផ្លូវឌួងញៀបសូឡានេះយើងកំពុងធ្វើលូនៅស្ទឹងមានជ័យមិនចប់ទេចឹងនៅពេលខាងវានឹងចប់ចឹងបានឃើញថានៅភ្លៀងមួយមេមកលិចផ្នែកខ្លះនៅសង្កាត់ស្ទឹងមានជ័យនិងសង្កាត់អូរបែកក្អមបញ្ហាយើងធ្វើប្រលាយស្ទឹងមានជ័យមិនទាន់ហើយ។ហើយដូចនេះដែរនៅព្រលានយន្តហោះក៏យើងមានការដា្ឋនសាងសង់ស្តាប្រលាយលូចឹងនៅពេលខាងមុខនេះសាងរួចទវានិងធូរស្រាលហើយ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានថ្លែងថា ការពន្លឿនស្ថាបនាប្រព័ន្ធប្រឡាយទំាងនេះមានតួនាទីសំខាន់ណាស់ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀង ដូច្នេះមន្រ្តីជំនាញត្រូវសហការគ្នាធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការសាងសង់ធានាបានគុណភាពស្តង់ដារ កាត់បន្ថយ ការជន់លិចធានាបានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ចំពោះគម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូនៅតំបន់ស្ពានស្ទឹងមានជ័យត្រូវធ្វើឲ្យរួចរាល់ក្នុងរយៈពេល២ខែទៀត រួមទំាងការពន្លឿនអភិវឌ្ឍន៍ប្រព័ន្ធប្រលាយ លូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញនេះ គឺដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវ វស្សា ដែលសម្រួលដល់ការរស់នៅនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គម្រោងស្ថាបនាប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកដល់ពេលនេះ ដោយដំណាក់កាលទី១ ពីស្ពានស្ទឹងមានជ័យដល់ប្រឡាយទឹកដើម ស្លែង សម្រេចបានជាង៧៨ភាគរយ ចំណែកតំបន់៤សម្រេចបានជាង៤០ភាគរយ៕