ការប្រើថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់លើអ្នកជំងឺកូវីដ១៩មិនមានលទ្ធផលឡើយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៥.០៥.២០)

ការស្រាវជ្រាវថ្មីចំនួនពីរដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រមួយ​បានអោយដឹងថាអ្ន
កជំងឺដែលបានប្រើថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ដូចដែលប្រធានាធិបតីដូណាល់ត្រាំបានលើកជាយោបល់
ថាមានលទ្ធភាពព្យាបាលកូវីដ១៩នោះមិនបានទទួលលទ្ធផល​ល្អប្រសើរឡើងជាងអ្នកដែលមិនបានប្រើនោះទេ។

នៅក្នុងការសាកល្បងលើអ្នកជំងឺ ១៥០ នាក់ដែលមានកម្រិតស្រាលនិងមធ្យមក្នុងប្រទេសចិន
អ្នកស្រាវជ្រាវបានរកឃើញថាអ្នកជំងឺដែលប្រើថ្នាំអ៊ីដ្រូក្លូរូគីនមិនបានធូរស្រាលលឿនជាងអ្នកដែលមិន
បានប្រើនោះទេ។

ការសិក្សាក៏បានអង្កេតលើអ្នកជំងឺនៅប្រទេសបារាំងបានរកឃើញថាថ្នាំនេះមិនបានកាត់បន្ថយអត្រាការ
ស្លាប់ចំពោះអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យទេ។