រដ្ឋមន្ត្រីក្រសួងវប្បធម៌កោតសរសើរមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាលើការងារជួសជុលប្រាសាទតាព្រហ្ម

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

កាលពីនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធ​ម៌និង​​វិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់​​ដឹកនាំ​​អាជ្ញា​​ធរជាតិអប្សរា បានអញ្ជើញត្រួតពិនិត្យការដ្ឋាន​​ជួសជុលប្រាសាទតាព្រហ្ម ក្រោមក្របខណ្ឌ​កិច្ចសហប្រតិបត្តិការរវាងអាជ្ញា​​ធរជាតិអប្សរានិងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។

 

ក្នុងឱកាសនោះ អ្នកជំនាញឥណ្ឌាបានពន្យល់លោកជំទាវអំពីគម្រោងជួសជុលខ្លោងទ្វារខាង​​កើតនាពេល​ខាងមុខដ៏ខ្លី ព្រមទាំងដំណើរការរីកចម្រើននៃការងារជួសជុលសាលរបាំប្រាសាទតាព្រហ្ម។

 

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ភឿង សកុណា បានសម្តែងនូវការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមការងារ ដែលបានបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ជាពិសេសាទរចំពោះលទ្ធផលដែលសម្រេចបាននាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានឱ្យអនុសាសន៍ដល់ក្រុមការងារឱ្យយកចិត្តទុកដាក់ឱ្យក្រុមការងារត្រូវគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដែលអ្នកជំនាញការអាយសុីសុី-អង្គរបានផ្តល់ជូន៕

រូបភាព៖ លោក ហាប់ គឹមអាន