មន្ត្រីខណ្ឌជលផល និងអាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងណែនាំអ្នកនេសាទរស់នៅខាងលើ់ទំបន់វ៉ារី       សេសានក្រោម២ឱ្យគោរពច្បាប់ជលផល

វិទ្យុជាតិកម្ពុជា៖ គឹមហឿនស្ទឹងត្រែង

M.C មន្ត្រីជលផលខេត្តនិងអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង   បានណែនាំប្រជាអ្នកនេសាទឱ្យអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួននៅរដូវបិទនេសាទ ដើម្បីថែរក្សា ធនធានមច្ឆជាតិឱ្យសម្បូរបែបឡើងវិញ ជាពិសេសនៅខាងលើអាងទំបន់វ៉រីសេសានក្រោម២។

ក្នុងឱកាសផ្សព្វផ្សាយច្បាប់ជលផលនៅចំណុចស្រែតាចាន់ភូមិច្រប់ឃុំក្បាលរមាសស្រុកសេសាន ខេត្តស្ទឹងត្រែង  ថ្ងៃទី១៣ ឧសភានេះ លោកទំនីរ៉ូនាយខណ្ឌជលផលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖នៅអាងទំនប់វ៉ារីសេសានក្រោមពីនេះក្រសួងកសិកម្មនិងរុក្ខាប្រមាញ់បានដាក់បញ្ចូលជាតំបន់អភិរក្សត្រិមេពូជដើម្បីប្រមូលផ្តុំធនធានមច្ឆចាតិនៅតំបន់នេះឱ្យវាសំបូរបែបអភិរក្ស ពពួក ត្រីត្រសក់-ត្រីរាជ-ត្រីគល់រាំង-ត្រីខ្លា-ដែលជាពពួកត្រីស្ថិតនៅក្នុងការគម្រាមកំហែងជិតផុតពូជឱ្យវាស្ថិតនៅគង់វង្សព្រោះបច្ចុប្បន្នពូជត្រីទាំងនេះវាមានតែនៅតំបន់នេះទេ។

លោកសុវណ្ណពិសេដ្ឋ   អភិបាលស្រុកសេសាន  បានគាំទ្រយន្តការនេះ  ព្រោះជាច្រើនឆ្នាំកន្លងមកយើងមានចំណាត់ការដែរ តែមិនទទួលបានជោគជ័យទេ ហើយពូជត្រីមួយចំនួនចេះតែបាត់បង់ទៅៗ។

លោកអះអាងថា៖ឆ្នាំនេះអាជ្ញាធរស្រុកបានសហការគ្នាជាក្រុមរៀបចំចុះល្បាតនិងបង្ក្រាបយ៉ាងសកម្ម ដោយសាររដូវនេះ ជារដូវបិទនេសាទ ដូចនេះសូមបងប្អូនរស់នៅតំបន់នេះប្រកបរបរនេសាទត្រូវចូលរួមគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន   ដើម្បីការពារផលប្រយោជន៍របស់យើងទាំងអស់គ្នា។

លោកម៉ាន់ស្លីមអ្នកនេសាទនៅចំណុចស្រែតាចាន់បានទទួលស្គាល់ថា៖ ធនធានមច្ឆជាតិ វាជាអាហារប្រចាំជីវភាព ប្រជាពលរដ្ឋយើងគ្រប់គ្នា ហើយច្បាប់ជលផលហាមឃាត់នេះពិតជាត្រឹមត្រូវហើយបងប្អូនអ្នកនេសាទប្រេជ្ញាគោរពតាមការណែនាំ។

សូមបញ្ជាក់ថា៖ រយៈពេលពីសប្តាហ៍មកនេះក្រុមអភិរក្សពូជត្រីចុះល្បាតបាន១៦លើកអប់រំប្រជាអ្នកនេសាទបាន១២០នាក់ ក្នុងនោះឱ្យធ្វើកិច្ចសន្យាជាង២៧នាក់ ដក់ហូតបានមងជាង៣០០០ម៉ែត្រ  ហើយបេសកកម្មនេះនិងបន្តរហូតដល់ថ្ងៃទី៣០ខែកញ្ញា នៅតាមដងទន្លេមេគង្គលើចាប់ពីខេត្តក្រចេះទៅដល់ព្រំប្រទល់ប្រទេសឡាវ និងតំបន់វ៉ារីអគ្គិសនីសេសានក្រោមពីផងដែរ៕