ប្រធានរាជបណ្ឌិតសភា រំពឹងថា ក្រោយចប់វិបត្តិកូវីដ១៩ កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនកាន់តែកើនឡើងច្រើន

វិទ្យុជាតកម្ពុជា៖ លោកស្រី ធីណា ឌីណេ
MC៖ ប្រធានរាជបណ្ឌិតសភា រំពឹងថា ក្រោយចប់វិបត្តិកូវីដ១៩ កម្ពុជានឹងទទួលបានភ្ញៀវទេសចរចិនកាន់តែកើនឡើងច្រើន ដែលជួយជំរុញកំណើនសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាបានរំពឹងថា ក្រោយបញ្ចប់វិបត្តិកូវីដ១៩ខាងមុខនេះ កម្ពុជានឹងទទួលបានកំណើនទេសចរចិនដ៏ច្រើនលើសលុបជាមិនខាន ដែលជាសញ្ញាល្អសម្រាប់ការលើកកម្ពស់វិស័យសេដ្ឋកិច្ចជាតិ។
ការអៈអាងរបស់ឯកឧត្តម សុខ ទូចដូច្នេះ ដោយសារតែបច្ចុប្បកម្ពុជា-ចិនកាន់តែមានចំណងមិត្តភាពរឹងមាំដូចដែកថែម ពិសេសការធ្វើដំណើរបញ្ច្រាស់ខ្យល់ របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងប៉េកាំងនៅក្នុងអំឡុងពេលកផ្ទុះជម្ងឺកូវីស១៩។ ឯកឧត្តមបាន បញ្ជាក់ថា បេសកកម្មរបស់សម្តេចតេជោនេះ គឺបានឆ្លុះបញ្ចាំងពីការគាំទ្រដ៏ខ្លាំងក្លារបស់សម្ដេចតេជោ ទៅលើប្រទេសចិន ខណះដែលប្រទេសមួយនេះ កំពុងជួបនឹងវីរុសកូវីដ១៩ ដែលមានការឆ្លងយ៉ាងគំហុក ដំបូងគេនៅលើពិភពលោក និងមានអ្នកស្លាប់ជាបន្តបន្ទាប់។ លោកបណ្ឌិតបានបន្តថា តាមរយះការដំណើរបញ្ច្រាស់ខ្យល់របស់សម្តេចតេជោ បានធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន កាន់តែស្អិតល្មួតដូចដែកថែប ដែលធ្វើឲ្យប្រទេសចិនក៏ដូចជាប្រជាជនចិន បានមើលឃើញពីចំណងមិត្តភាព ដែលកម្ពុជាមិនបានរើសអើងប្រទេសរបស់ខ្លួន ហើយធ្វើឲ្យភ្ញៀវទេសចរចិនកាន់តែចង់មកទស្សនាកម្សាន្តនៅកម្ពុជា។
«សំឡេង៖សម្ដេចនាយករដ្ឋលោកដើរបញ្ច្រាស់ខ្យល់បានន័យថាទៅមិត្តចិនដែលយើងដឹងពីភាពស៊ីជម្រៅថាតើបញ្ហាកូវីដនឹងប៉ុណ្ណាទំហំប៉ុណ្ណា ក៏លោកមិនដឹងទេ តែលោកនៅតែធ្វើដំណើរទៅចិន ដែលលោកបានបង្ហាញពីចំណងមិត្តភាពដូចដែកថែប ហ៊ានយកជីវិតទៅប្តូរ នៅកក្នុងឧបសគ្គដែលមិត្តភ័ត្តកំពុងតែមានបញ្ហា អញ្ចឹងចិនមានទំហំប្រជាជនធំ ចឹងនៅពេលដែលចប់កូវីដទៅចិនអាចនិងមកទស្សកិច្ចនៅកម្ពុជាកាន់តែច្រើន។»
ស្របទៅនឹងក្តីរំពឹងថា កម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរចិនដ៏ច្រើននោះ ឯកឧត្តម បណ្ឌិតក៏ផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ ក៏ដូចជាសេវាករទេសចរណ៍ទាំងអស់ ត្រូវរៀបចំកែលម្អសេវាកម្មទេសចរណ៍អោយបានល្អស្របទៅនឹងសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ពិសេសទេសចរចិន ដូចជាសេវាកម្មស្នាក់នៅ ម្ហូបអាហារ ជាដើម។
«សំឡេង៖យើងត្រូវត្រៀមខ្លួនរបស់យើង ទោះយុវជនក៏ដោយយើងត្រូវគិតសិន ប្រសិនជាទៅកូរ៉េយើងទៅធ្វើអីទៅប្រទេសថៃយើងទៅធ្វើអី ចុះប្រសិនបើគេមកស្រុកខ្មែរត្រូវត្រៀមខ្លួនយ៉ាងដូចម្ដេចមិនដឹងដែលយើងត្រូវសិក្សាទាំងអស់ហើយនៅពេលដែលកូវីដយើងត្រូវរៀបចំយុទ្ធសាស្ត្រអ្វី ដូច្នេះខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលក៏ដូចជារដ្ឋមន្ត្រីមួយដែលទាក់ទងទៅនឹងស្ថាប័នត្រូវរៀបចំស្ថាប័នរបស់ខ្លួនដើម្បីក្រោយពីបញ្ចាប់កូវីដនឹងខ្លួនត្រូវធ្វើអ្វី ដោយយើងត្រូវត្រៀមខ្លួន ថាប្រសិនជាចិនមកជាង៣លានឬ៥លាន ដឹងយើងត្រូវគិតថាចិនគេចូលចិត្តអីចិនចូលចិត្តញ៉ាំអីចូលចិត្តដេកកន្លែងណា យើងត្រូវរៀបចំខ្លួនបែបហ្នឹង ដើម្បីទទួលយកផលប្រយោជន៍ទាំងអស់ហ្នឹង បើចិនមកវិនិយោគ ត្រូវដឹងថាមកវិនិយោគទៅលើអ្វី។»
សូមបញ្ជាក់ថា កម្ពុជានិងចិន មានទំនាក់ទំនងការទូតជាមួយគ្នា មានអាយុកាលយូរលង់ណាស់មកហើយ។ ចាប់ពីឆ្នាំ២០១៩មក ទំនាក់ទំនងកម្ពុជានិងចិនបានចាប់ផ្តើមក្នុង ទំព័រសករាជថ្មី ដោយបានអនុវត្តនយោបាយជោគវាសនារួមគ្នា ហើយបើវិស័យទេសចរណ៍នេះ ភ្ញៀវទេសចរចិនបានឈរលំដាប់ លេខរៀនទី១ ក្នុងចំណោមភ្ញៀវទេសចរទំាងអស់ដែលមកលេង ទស្សនានៅកម្ពុជា៕