រាជរដ្ឋាភិបាលផ្ដល់ប្រាក់ឧត្ថម៤០ដុល្លារដល់កម្មករតាមគណនីវីងបន្ទាប់ពីរោងចក្រសហគ្រាស​ដាក់ពាក្យព្យួរការងារ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

MC៖រាជរដ្ឋាភិបាល បានប្រកាសផ្ដល់ប្រាក់ឧត្ថម៤០ដុល្លារដល់កម្មករតាមគណនីវីង បន្ទាប់ពីរោងចក្រសហគ្រាសបានដាក់ពាក្យព្យួរការងារហើយមានការទទួលស្គាល់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយសាតែបញ្ហាប្រឈមមកពីជំងឺកូវីដ-១៩។

ឯកឧត្ដម ហេង សួរ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថាបច្ចុប្បន្ននេះ ក្រសួងការងារបានបញ្ជូនឈ្មោះ និងលេខទូរស័ព្ទកម្មករនិយោជិតជាង៤ម៉ឺននាក់ហើយទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្ទេរទឹកប្រាក់ចំនួន៤០ដុល្លារក្នុងមួយខែដល់ពួកគេតាមរយៈធនាគារវីង។

ឯកឧត្ដមបានបញ្ជាក់ថា ការផ្ដល់ប្រាក់ឧត្ថម៤០ដុល្លារទៅក្នុងកុងគណនីវីងរបស់កម្មករនេះ បន្ទាប់ពីរោងចក្រសហគ្រាសដែលបានដាក់ពាក្យព្យួរការងារ និងអនុញ្ញាតពីក្រសួងក្រោយពីពេលចូលឆ្នាំ ធានាវីងនិងបញ្ជូនទឹកប្រាក់ទៅកុងរបស់ពួកគាត់ ហើយក្រោយបញ្ជូនទៅរយៈពេល១០ថ្ងៃនោះ បើកម្មកមិនបានទៅបើកនោះទេ ធានាវីងនិងបញ្ជូនថវិកាទាំងនេះមកធានាគារជាតិវិញតែម្ដង។

សំឡេង«សុំបងប្អូនកម្មករនិយោជិតផ្ទៀងផ្ទាត់ជាមួយសហគ្រាសរបស់ខ្លួនឱ្យបានមែនទែន ការដែលបានព្រមព្រាងគ្នា ដោយមិនមានការអនុញ្ញាត្ដពីក្រសួង គឺជាការព្យួរមិនបានប្រាស់ឧត្ថមពីរាជរដ្ឋាភិបាលនោះទេ ការទទួលបានការអនុញ្ញាត្ដព្យួរនឹង ១០ថ្ងៃ គឺធានាគារវីងនឹងចាប់ផ្ដើមទទួលបានថវិកា ហើយចាប់ផ្ដើមផ្ទេរទៅបងប្អូន ចឹងអ្វីដែលយើងបានចេញ គិតត្រឹមថ្ងៃនេះ បានជាង៥០រោងចក្រ កម្មករនិយោជិតជាង៤ម៉ឺននាក់ ចឹងរំពឹងថា ក្នុងរយៈពេល១០ថ្ងៃតិចជាងថ្ងៃទី២០នេះ បងប្អូនជាង៤ម៉ឺននាក់ នឹងទទួលបានការអនុញ្ញាត្ដឱ្យព្យួរក្រោយពេលចូលឆ្នាំនេះប្រាក់ឧត្ថមពីរាជរដ្ឋាភិបាល។

ឯកឧត្ដមបានអំពាវនាវឱ្យកម្មករនិយោជិតត្រូវផ្តល់លេខអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទឱ្យបានត្រឹមត្រូវដល់រោងចក្ររបស់ខ្លួន និងរក្សាលេខទូរស័ព្ទ ដោយកុំផ្លាស់ប្ដូរ ដើម្បីទទួលបានទឹកប្រាក់ឧបត្ថម្ភនេះ។

សូមបញ្ជាល់ថា គិតមកដល់ពេលនេះ មានរោងចក្រសហគ្រាសចំនួន១៩៥ហើយ ត្រូវបានអនុញ្ញាតឱ្យព្យូរការងារ ដែលប៉ះពាល់ដល់កម្មករនិយោជិតជាង១០ម៉ឺននាក់ ហើយរោងចក្រសហគ្រាសចំនួន៣០បានប្រកាសបិទទ្វារ៕